ខេត្តបាត់ដំបង៖ នៅថ្ងៃសុក្រ ទី៨ ខែវិច្ឆិកាឆ្នាំ២០២៤ អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងតាមការណែនាំរបស់លោកឧត្តមសេនីយ៍ត្រី ម៉ាក ទន ស្នងការរងផែនការងារអត្តសញ្ញាណកម្ម លោកវរសេនីយ៍ឯក ឆេង ឆិ ការិយាល័យគ្រប់គ្រងការស្នាក់នៅនៃផែនការងារអត្តសញ្ញាណកម្ម បានធ្វើការណែនាំ ដល់លោកអធិការនគរបាលក្រុង ស្រុក ធ្វើការណែនាំដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល យកចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅក២ និងសៀវភៅគ្រួសារក៤ ធ្វើការប្រគល់ជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ជាប់ជាប្រចាំ និងធ្វើការណែនាំពួកគាត់ ឱ្យរក្សាទុកដាក់ ថែទាំបានល្អ ទុកប្រើប្រាស់នៅពេលចាំបាច់៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង