

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ , ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដឹកនាំកម្លាំងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកងរាជអាវុធហត្ថខេត្ត និងគណៈបញ្ជាការឯកភាពខេត្តដឹកនាំដោយ លោក យូរ សុះស្លាយម៉ាន អភិបាលរងខេត្ត ក្រោមការសម្របសម្រួលនីតិវិធីដោយលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង ខេត្ត បានចុះធ្វើរដ្ឋបាល ទីតាំងមួយកន្លែងសង្ស័យប្រព្រឹត្តបទល្មើសនៅ កាស៊ីណូ ឌឹ ផ្លាទីនីមខូស្តសីហនុវីល ស្ថិតនៅភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ









