logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ស្នងការដ្ឋាននគរបាលខេត្តកំពត រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីប្រកាសក្រុមការងារ និងផ្សព្វផ្សាយផែនការត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេស
1K
09-January-2025
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

ខេត្តកំពត៖ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសនិ្នសីទបូកគោ លោកឧត្តមសេនីយ៍ត្រី សែម សោភ័ណ្ឌ ស្នងការរងផែនការងារអន្តោប្រវេសន៍ តំណាងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានដឹកនាំកម្លាំងនគរបាលចូលរួមក្នុងពិធីប្រកាសក្រុមការងារ និងផ្សព្វផ្សាយផែនការត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសក្នុងខេត្តកំពត។


អង្គពិធីនាព្រឹកនេះផងដែរ បានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឯកឧត្តម ខៀវ រិទ្ធិភណ្ឌ អភិបាលរងខេត្តកំពត។ ទន្ទឹមនឹងនេះក៏មានអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកមេបញ្ជាការវរៈព្រំដែនទឹកលេខ ២៤១ លោក លោកស្រី អភិបាល អភិបាលរង ក្រុង. ស្រុក លោកនាយ នាយរងការិយាល័យផែនការងារ អន្តោប្រវេសន៍ ផែនការងារអត្តសញ្ញាណកម្ម លោកអធិការ អធិការរង ក្រុង ស្រុក លោក លោកស្រីចៅសង្កាត់/មេឃុំ និងលោកនាយប៉ុស្តិ៍រដ្ឋបាលទាំង ៩៣ ឃុំ សង្កាត់។


ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ត្រី សែម សោភ័ណ្ឌ ស្នងការរងផែនការងារអន្តោប្រវេសន៍ បានអានរបាយការណ៍ស្វាគមន៍ ស្តីពីការគ្រប់គ្រងជនបរទេសនៅខេត្តកំពតជូនអង្គពិធី។ បន្ទាប់មកលោកវរសេនីយ៍ឯក សឿន សម្បត្តិ នាយការិយាល័យផ្សព្វផ្សាយ អប់រំ អានលិខិតបង្គាប់ការលេខ ៦០៤ លបក ស្តីពីចាត់តាំងក្រុមប្រតិបត្តិការទី ៤ និងផែនការលេខ ០៤២ ផក ស្តីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេស ក្នុងភូមិសាស្ត្រខេត្តកំពត ជូនគណៈអធិបតី។


លោកឧត្តមសេនីយ៍ទោ អ៊ូច គាំ អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ អានផែនការលេខ ០០៣ ផក ចុះថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីការត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំលេខ ០២៨ សណន ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីការគ្រប់គ្រងជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកឧត្តមសេនីយ៍ត្រី ម៉ាក សុវណ្ណសិទ្ធ អនុប្រធាននាយកដ្ឋានស៉ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើបទបង្ហាញស្តីពីការគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកវរសេនីយ៍ឯក ឈិន កំសត់ អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន នៃនាយកដ្ឋានអត្តសញ្ញាណកម្ម ធ្វើបទបង្ហាញអំពីការងារអត្រានុកូលដ្ឋានសម្រាប់ជនបរទេស។


ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត មតិចូលរួមសំណេះសំណាលដោយ ផ្តោតសំខាន់លើការងារអត្តសញ្ញាណកម្ម និងត្រូវសហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចុងបញ្ចប់ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានមានប្រសាសន៍បូកសរុប ណែនាំដល់កងកម្លាំងយើងយកចិត្តទុកដាក់ ក្នុងការងារអត្តសញ្ញាណកម្ម ពិសេសការងារចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ ជនបរទេស ការចុះបញ្ជីស្នាក់នៅ ក្នុងភូមិសាស្ត្រខេត្តកំពត៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ