logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកណ្តាល ចុះពិនិត្យការដ្ឋានសាងសង់ និងកែលម្អច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូង ក្នុងក្រុងតាខ្មៅ
37
14-September-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

កណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ និងជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យផ្ទាល់នៅទីតាំងការដ្ឋានសាងសង់ និងកែលម្អច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។


ការចុះពិនិត្យការដ្ឋាននាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ ពិនិត្យលើទិដ្ឋភាពបច្ចេកទេស និងជំរុញដំណើរការសាងសង់ឱ្យប្រព្រឹត្តទៅដោយរលូន ធានាបាននូវគុណភាព សុវត្ថិភាព និងបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


ក្នុងសកម្មភាពចុះពិនិត្យនោះ ឯកឧត្តម គួច ចំរើន បានណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ ត្រូវយកចិត្តទុកដាក់លើបទដ្ឋានបច្ចេកទេសសាងសង់ឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាថាច្រាំងស្ទឹងដែលបានសាងសង់ និងកែលម្អរួច មានភាពរឹងមាំ ក្រៅពីការការពារការបាក់ច្រាំង និងត្រូវគិតគូរអំពីការរៀបចំលំអរ  សោភ័ណភាពជុំវិញ ដើម្បីប្រែក្លាយតំបន់នេះឱ្យទៅជាលំហសាធារណៈដ៏ទាក់ទាញ សម្រួលដល់ការហាត់ប្រាណ និងការសម្រាកកម្សាន្តរបស់ប្រជាពលរដ្ឋ។


អាជ្ញាធរក្រុងត្រូវបន្តចុះណែនាំ សំរួល និងសហការជិតស្និទ្ធជាមួយប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ការដ្ឋាន ដើម្បីជៀសវាងផលប៉ះពាល់ផ្សេងៗ និងធានាថាដំណើរការសាងសង់មិនរំខានដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ឡើយ។

គួរបញ្ជាក់ផងដែរថា៖ គម្រោងសាងសង់ និងកែលម្អច្រាំងស្ទឹងព្រែកត្នោតនេះ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយទៀត ក្នុងចំណោមសមិទ្ធផលជាច្រើនដែលរដ្ឋបាលខេត្តកណ្ដាលកំពុងអនុវត្ត ដើម្បីលើកកម្ពស់មុខមាត់ក្រុងតាខ្មៅ ឱ្យកាន់តែមានសោភ័ណភាព របៀបរៀបរយ និងសុវត្ថិភាព បម្រើដល់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទូទាំងខេត្ត៕


ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ