logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីនគរបាលនារី ដើម្បីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប”
493
05-March-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីនគរបាលនារី ដើម្បីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” ដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ អគ្គនាយករង ប្រធាន អនុប្រធានអនុនាយកដ្ឋាន និងសមាជិក សមាជិកានៃអគ្គនាយកដ្ឋានធនធានមនុស្ស សរុបចំនួន ១៣៦នាក់ នៅសាលប្រជុំខេត្តបាត់ដំបង នៃទីស្ដីការក្រសួងមហាផ្ទៃ។


ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ អគ្គនាយក បានមានប្រសាសន៍បញ្ជាក់ថា ការប្រារព្ធទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ខួបលើកទី១១៤ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងដើម្បីគូសបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាន និងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា ហើយក៏ផ្តោតសំខាន់ លើការលើកកម្ពស់ផលជាវិជ្ជមាន និងទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍និងវឌ្ឍនភាពសង្គម ជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម ជាមួយការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ជាពិសេសបង្ហាញពីការប្តេជ្ញាចិត្តនិងវិធានការវិជ្ជមានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូប។


ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ អគ្គនាយក ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង ក្នុងការបំពេញតួនាទីភារកិច្ច បានយ៉ាងល្អជាច្រើនជូនអង្គភាពរៀងៗខ្លួន ហើយក៏បន្តពង្រឹងសមត្ថភាព ធ្វើការដោយមានសាមគ្គីភាពផ្ទៃក្នុង ដើម្បីទទួលបានលទ្ធផលកាន់តែល្អប្រសើរផងដែរ។


ជាទីបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ អគ្គនាយក បានផ្តាំផ្ញើដល់ប្រធានអង្គភាព និងមន្ត្រីជានារីទាំងអស់នៃអគ្គនាយកដ្ឋានធនធានមនុស្ស ដូចតទៅ៖

១- បន្តលើកទឹកចិត្តនិងបង្កើនចំនួនស្ត្រីក្នុងតួនាទីដឹកនាំនៅគ្រប់កម្រិត។

២- បន្តអនុវត្តការងារបញ្ជ្រាបយេនឌ័រ និងលើកកម្ពស់សមភាពយេនឌ័រនៅក្នុងនាយកដ្ឋានរបស់ខ្លួន។

៣- លើកទឹកចិត្តដល់ការពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យាឌីជីថល ភាសាបរទេស និងចំណេះដឹងទូទៅ តាមរយៈវគ្គបណ្តុះបណ្តាលទាំងក្នុងនិងក្រៅប្រទេស៕


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ