logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា ៖ ការគ្រប់គ្រងជនបរទេសតាមប្រព័ន្ធ FPCS ផ្តល់ភាពងាយស្រួលដល់ម្ចាស់ ឬអ្នកគ្រប់គ្រងលំនៅឋាន ក្នុងការរាយការណ៍វត្តមានជនបរទេស
701
06-February-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានលើកឡើងថា ការគ្រប់គ្រងជនបរទេសតាមប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS) ផ្តល់ភាពងាយស្រួលដល់ម្ចាស់ ឬអ្នកគ្រប់គ្រងលំនៅឋានគ្រប់ប្រភេទ ក្នុងការរាយការណ៍វត្តមានជនបរទេសមកស្នាក់នៅក្នុងទីតាំងរបស់ខ្លួន ដល់មន្រ្តីនគរបាលមានសមត្ថិកិច្ច  ដូចបានកំណត់ក្នុងមាត្រា១៨ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ ផ្តល់គណនីជូនមន្រ្តីនគរបាលមានសមត្ថិកិច្ចសម្រាប់គ្រប់គ្រងវត្តមានជនបរទេសក្នុងភូមិសាស្ត្រ ទទួលខុសត្រូវរបស់ខ្លួន»។


ការលើកឡើងរបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា នាឱកាសអញ្ជើញធ្វើបទអន្តរាគមន៍ ស្តីពីវិធានការគ្រប់គ្រងវត្តមានជនបរទេស នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃ ពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តមសន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំប្រការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ។


ឯកឧត្ដម ឧត្តមសេនីយ៍ឯក អគ្គនាយក បានលើកឡើងថា ក្នុងនាមជាសេនាធិការជូនក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានតួនាទី ភារកិច្ចស្នូលសំខាន់ៗដូចខាងក្រោម៖១.គ្រប់គ្រងការចេញ ចូល ប្រទេសនៅតាមច្រកទ្វារអន្តរជាតិ ២.គ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា  ៣.ស្រាវជ្រាវស៊ើបអង្កេតស្វែងរកជនបរទេសស្នាក់នៅនិងធ្វើការខុសច្បាប់ មុខសញ្ញាឧក្រិដ្ឋជនលួចចូលមកសម្ងំលាក់ខ្លួន និងជនពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់។


ឯកឧត្ដម អគ្គនាយក បានបន្តថា អត្ថប្រយោជន៍របស់ប្រព័ន្ធ FPCSសម្រាប់ម្ចាស់ ឬអ្នកគ្រប់គ្រងលំនៅឋានអាចរាយការណ៍ពីវត្តមានជនបរទេសតាមប្រព័ន្ធឌីជីថលដែលអាចទាញយកកម្មវិធីតាម ទូរស័ព្ទដៃ (Mobile App) ឬតាមរយៈគេហទំព័រ (Website) និងការចុះវត្តមានជនបរទេសចូលប្រព័ន្ធធ្វើឡើងដោយការស្កេនទាញយកទិន្នន័យមានភាពលឿនរហ័ស និងសុក្រិត្យភាពងាយស្រួលក្នុងការគ្រប់គ្រងវត្តមានជនបរទេសដែលកំពុងស្នាក់នៅទីតាំងរបស់ខ្លួន៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ