logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញធ្វើបទសម្ភាសន៍ជាមួយ ស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV ស្ដីពី វឌ្ឍនភាពការងាររបស់ រដ្ឋបាលខេត្តប៉ៃលិន
395
24-July-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្ដីការក្រសួងមហាផ្ទៃ ៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញធ្វើបទសម្ភាសន៍ជាមួយ ស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV ស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ រដ្ឋបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ស្នងការខេត្ត និងថ្នាក់ដឹកនាំខេត្ត ជាច្រើនរូបទៀត។

កិច្ចសម្ភាសន៍នេះ បានរៀបចំធ្វើឡើងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ។

សូមបញ្ជាក់ថា យោងតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ អគ្គស្នងការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ ព្រមទាំងរដ្ឋបាលរាជធានី-ខេត្ត ធ្វើកិច្ចសម្ភាសន៍អំពីវឌ្ឍនភាពការងាររបស់ខ្លួនជាមួយ ស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV។

ជាមួយគ្នានេះដែរ ការរៀបចំធ្វើកិច្ចសម្ភាសន៍នេះ ដើម្បីផ្តល់ព័ត៌មាន និងសួរដេញដោលពីអ្នកសារព័ត៌មានអំពីសមិទ្ធផលនានា ដែលរដ្ឋបាលថ្នាក់ក្រោមជាតិសម្រេចបាន នាពេលកន្លងមក ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានស្របតាមច្បាប់ស្តីពី សិទ្ធិទទួលបានព័ត៌មាន។ ទន្ទឹមនឹងនេះ គោលបំណង នៃកិច្ចសម្ភាសន៍នេះដែរ ក៏ជាការចង់ដឹងអំពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងការងារ វិមជ្ឈការ និងវិសហមជ្ឈការ និងគណនេយ្យភាពសង្គម៕

ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ