logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ស្នងការនគរបាលខេត្តមណ្ឌលគិរី អញ្ជើញចូលរួមកិច្ចប្រជុំកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់តាមតំបន់ព្រំដែនប្រចាំឆមាសទី១ ឆ្នាំ២០២៦
44
17-July-2026
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

មណ្ឌលគិរី៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល កិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់តាមតំបន់ព្រំដែនប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅសហប្រតិបត្តិការឆមាសទី២ ឆ្នាំ២០២៦ រវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី (កម្ពុជា) និងស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់ (វៀតណាម) ដែលដឹកនាំកិច្ចប្រជុំដោយ លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី ព្រមទាំង លោកឧត្តមសេនីយ៍ត្រី ឆាយ សុខា អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកកិច្ចការព្រំដែន កម្ពុជា-វៀតណាម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំង លោក លោកស្រី ប្រតិភូទាំងប្រទេសទាំងពីរជាច្រេីនរូបទៀត។


ក្នុងកិច្ចប្រជុំនោះដែរ ភាគីទាំងពីរបាន ពិភាក្សាលើកិច្ចការងារដូចជា រួមគ្នាសហការទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ដែលកើតមាននៅតាមខ្សែបន្ទាត់ព្រំដែន បន្តសហការរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់តាមតំបន់ព្រំដែន ទប់ស្កាត់ត្រួតពិនិត្យ ការឆ្លងដែនចេញចូលខុសច្បាប់ ជាពិសេសសហការទប់ស្កាត់ លុបបំបាត់ឱ្យបានទាន់ពេលវេលា នូវបទល្មើសអនឡាញស្កេម(Online Scams) ក្នុងទូទាំងខេត្ត៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ