logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបូកសរុបលទ្ធផលអនុវត្តសេចក្តីណែនាំលេខ០០៣ សណន ស្តីពីការពង្រឹងបន្ថែមប្រសិទ្ធិភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាលប្រចាំខែមីនា ឆ្នាំ២០២៥
209
21-March-2025
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

ខេត្តស្វាយរៀង៖​ រសៀលសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបូកសរុបលទ្ធផលអនុវត្តសេចក្តីណែនាំលេខ០០៣ សណនស្តីពីការពង្រឹងបន្ថែមប្រសិទ្ធិភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាលប្រចាំខែមីនា ឆ្នាំ២០២៥ និងទិសដៅការងារបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង។


ពិធីនេះមានការអញ្ជើញចូលរួមពីលោក-លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងគ្រប់រូប លោក-លោកស្រីនាយ នាយរងការិយាល័យ លោកអធិការ-អធិការរង នៃអធិការដ្ឋាននគរបាលក្រុងស្រុកទាំង០៨ លោកមេបញ្ជាការ-មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនទាំង០២ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន និងលោក-លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨០ ជាច្រើនរូបទៀត។


ប្រភព​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ