

ស្វាយរៀង ៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិសមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងលោកស្រី អ៊ិច ស្រីស្រស់ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។
ក្នុងពិធីមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្ត លោក លោកស្រីនាយការិយាល័យ លោកអធិការ អធិការរងនគរបាលក្រុង/ស្រុកទាំង០៨ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ និងកងកម្លាំងនគរបាលនារី សរុបវត្តមានចូលរួម ៣៤០នាក់ ស្រី ២៧៤នាក់។
ក្នុងពិធីនេះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បាននាំយកថវិកាជូនដល់កងកម្លាំងនគរបាលនារីចំនួន ២៧៤នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ៕
ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង









