logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម នួន ផារ័ត្ន ដឹកនាំកិច្ចប្រជុំប្រចាំខែជាមួយមន្ទីរ-អង្គភាពក្នុងខេត្ត និងទីចាត់ការ-អង្គភាពសាលាខេត្តកំពង់ធំ ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍ខេត្ត
394
29-January-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែជាមួយមន្ទីរ-អង្គភាពក្នុងខេត្ត និងទីចាត់ការ-អង្គភាពសាលាខេត្តកំពង់ធំ ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍ខេត្ត នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត។


ថ្លែងនៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍លើកឡើងថា ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍ខេត្ត ទាមទារឱ្យមានការចូលរួម និងការសហការពីគ្រប់ភាគីនៃរដ្ឋបាលខេត្ត ស្របតាមអភិក្រម « ជវភាពនៃប្រព័ន្ធតួអង្គតែមួយ »។


ឯកឧត្តម នួន ផារ័ត្ន បន្ថែមទៀតថា ដើម្បីឱ្យផែនការអភិវឌ្ឍខេត្តកំពង់ធំ ប្រព្រឹត្តិទៅដោយជោគជ័យ សំដៅធ្វើយ៉ាងណាគ្រប់មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ រួមដៃគ្នា សហការគ្នា ដើម្បីសម្រេចកិច្ចការងារនេះ អភិវឌ្ឍន៍ខេត្តកំពង់ធំ ឱ្យមានការរីកចម្រើនបន្ថែមទៀត។ សំដៅធ្វើយ៉ាងណាឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមដៃគ្នា ប្រទាក់ក្រឡាគ្នា នៅក្នុងការសម្រេចបាននូវចក្ខុវិស័យរួមដែលនឹងត្រូវអនុវត្តនៅពេលខាងមុខ។


ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ