logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម វ៉ី សំណាង អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្ត «គម្រោងភូមិតេជោ១០០» នៅស្រុកអង្គរបូរី
86
01-November-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

តាកែវ៖ គិតមកដល់ត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥នេះ អាគារមជ្ឈមណ្ឌលសហគមន៍ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធ ពហុវិស័យ «គម្រោងភូមិតេជោ១០០» ដែលត្រូវបានស្ថាបនាឡើង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ខណៈគ្រោង បញ្ចប់ និងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខនេះហើយ។


បន្ទាប់ពីបញ្ចប់ពិធីចែកអំណោយដល់ពលរដ្ឋ រងគ្រោះដោយសាខ្យល់កន្រ្តាក់ និងរងផលប៉ះ ពាល់ដោយសារ ទឹកជំនន់ ចំនួន ២៦៤គ្រួសារ នៅស្រុកអង្គរបូរី នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញបន្តដឹកនាំក្រុមការងារ ព្រមទាំងសហការី ចុះពិនិត្យនៃការ ស្ថាបនា អនុវត្ត «គម្រោងភូមិតេជោ១០០» សម្រេចកសាងបាន ៧៥% ស្ថិតនៅបរិវេណសាលាស្រុកអង្គរបូរី ក្នុងភូមិកំពង់ហ្លួង ឃុំអង្គរបូរី ឃខេត្តតាកែវ។


តាមការបញ្ជាក់ពី លោក រស់ រ័ត្ន អភិបាលស្រុកស្តីទី និងជាប្រធានអង្គភាពអនុវត្តគម្រោងភូមិតេជោ១០០ ស្រុកអង្គរបូរី បានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ភ្នំដា  ក្នុងស្រុកអង្គបូរីដែលជាទឹកដីប្រវត្តិសាស្រ្តបានទទួល ផលប្រយោជន៍ជាច្រើន ពីគម្រោងតេជោភូមិ១០០ ព្រោះគម្រោងនេះប្រើប្រាស់វិធីសាស្រ្តចំនួនពីរ គឺលើកកម្ពស់វិស័យ ទេសចរណ៍ រួមជាមួយនឹងការគាំទ្រសហគមន៍ តាមរយៈការលើកកម្ពស់កសិកម្មដើម្បីបង្កើតផលិតផល កសិទេសចរណ៍ថ្មី និងជួយរក្សាស្ថេរភាពប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅតាមជនបទក្នុងរដូវការទេសចរទាប។ គម្រោងនេះក៏នឹងផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងភូមិការកសាងសមត្ថភាពសហគមន៍ក្នុងមូលដ្ឋាន ការផ្ដល់សេវាកម្មទេសចរណ៍ និងការបង្កើតលទ្ធផលថ្មីៗលើកកំពូលវិស័យទេសចរណ៍ និងការបង្កើតឱកាសបង្កើតជីវភាពរស់នៅតាមរយៈការធ្វើការដាំដុះដំណាំកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារបរិស្ថាននានា ដើម្បីគាំទ្រដល់ប្រតិបត្តិការទេសចរណ៍ ជាពិសេសប្រជាពលរដ្ឋក្នុងស្រុកអង្គបូរី បានចូលរួមបណ្ដុះបណ្ដាល ពីការចញ្ចឹមបង្កងទឹកសាបអង្គបូរី និងការភ្ញាស់ កូនបង្កង ដើម្បីទ្រទ្រង់ដល់ភ្ញៀវ ទេសចរណ៍ដែលមកកម្សាន្ត។

លោក រស់ រ័ត្ន អភិបាលស្រុកស្តីទី បានសម្ដែងក្ដីរំពឹងថា គម្រោងភូមិតេជោ១០០ ដែលបង្កើតឡើង និងជួយលើកកម្ពស់ ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកអង្គបូរីបានយ៉ាងច្រើនជាក់ជាពុំខាន៕


ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ