logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម វ៉ា ថន អញ្ជើញជួបសំណេះ សំណាល និងឧបត្ថម្ភស្បៀងអាហារ ដល់កងកម្លាំងនៃស្នងការដ្ឋានគរបាលខេត្តក្រចេះ
45
12-June-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តក្រចេះ៖ ព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារ ដល់កងកម្លាំងនៃស្នងការដ្ឋានគរបាលខេត្តក្រចេះ ដែលត្រូវបំពេញបេសកកម្មនាពេលខាងមុខ ។


ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍ថ្លែងអំណរគុណចំពោះការលះបង់មួយដ៏ធំធេងរបស់ប្អូនៗកងកម្លាំងនៃស្នងការនគរបាលខេត្ត ក្នុងបេសកកម្មការពារបូរណភាពទឹកដី ដើម្បីបុព្វហេតុជាតិមាតុភូមិ ឆ្លើយតបទៅនឹងតម្រូវការស្ថានភាពប្រទេសជាតិកំពុងមានជម្លោះព្រំដែន ស្របទៅនឹងអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដោះស្រាយផងដែរ។  


ឯកឧត្តមបន្តថា៖ រាជរដ្ឋាភិបាលតែងតែណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់គ្រួសារកងទ័ពជួរមុខ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យកងទ័ពរបស់យើង ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនមានអារម្មណ៍ស្ងប់ អំពីក្រុមគ្រួសាររបស់គាត់ ត្រូវបានយកចិត្តទុកដាក់មើលការខុសត្រូវ និងមិនបោះបង់ចោលឡើយ នោះធ្វើឱ្យស្មារតី ក្នុងការការពារបូរណភាពទឹកដីរបស់យើងកាន់តែអង់អាចក្លាហានមោះមុត ក្នុងការការពារបូរណភាពទឹកដី ។


ជាមួយគ្នានេះដែរ ឯកឧត្តម បាននាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដោយក្ដីនឹករលឹកបំផុត និងបានផ្តាំផ្ញើដល់កងកម្លាំង សូមខិតខំគោរពវិន័យតាមបទបញ្ជា ត្រូវមានការប្រុងប្រយ័ត្នអំពីស្ថានភាព និងអាកាសធាតុ ត្រូវមានអនាម័យជាប់ជានិច្ច ដើម្បីគេចផុតពីជំងឺនានាក្នុងដូវវស្សា៕


ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ