logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះ សំណាលនិងពិនិត្យហេដ្ឋារចនាសម្ព័ន្ធសាលានគរបាលជាតិភូមិភាគ៣
58
21-October-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

នៅព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយនឹងសិស្សនគរបាលនៃវគ្គកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី២០ លើកទី២ ដែលកំពុងសិក្សា-ហ្វឹកហាត់ នៅសាលានគរបាលជាតិភូមិភាគ៣ ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានារបស់សាលា ដែលមានការអញ្ជើញចូលរួមអមដំណើរដោយ ឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាមួយចំនួននិងទទួលស្វាគមន៍ដោយថ្នាក់ដឹកនាំនិងមន្ត្រីសាលា ផងដែរ។


ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏បានមានមតិណែនាំ ក្រើនរំឭកដល់សិស្សនគរបាលទាំង ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវបទបញ្ជាផ្ទៃក្នុង ដែលកំណត់ដោយបណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងគោរពបទបញ្ជានិងការណែនាំរបស់ថ្នាក់ដឹកនាំសាលានិងគ្រូបង្រៀន ឱ្យបានម៉ឺងម៉ាត់ជាប្រចាំ។


ប្រភព៖បណ្ឌិត្យសភានគរបាលកម្ពុជា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ