ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងអនុសាសន៍ណែនាំរបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងដោយបានការអនុញ្ញាតពី ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ម៉ាក ទន ស្នងការរងផែនការងារការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លោកឧត្តមសេនីយ៍ត្រី រឿម ធុច ស្នងការរង ជំនួយការដឹកនាំការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលោកវរសេនីយ៍ទោ សាន សីហ៊ាន នាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដឹកនាំមន្ត្រីនគរបាលការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ប្រើប្រាស់រថយន្តធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចល័ត ចុះបំពេញបែបបទ ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់លោកគ្រូ អ្នកគ្រូ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អស់សុពលភាព និងសិស្សានុសិស្សគ្រប់អាយុ ១៥ឆ្នាំឡើង នៅវិទ្យាល័យព្រះមុនីវង្សស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាលើកទី២ សរុបចំនួន៤៩៧នាក់ ,ប្រុស២០១នាក់។
សូមបញ្ជាក់ផងដែរ កន្លងមកមន្ត្រីការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានចុះបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជំហានទី១ នាឆ្នាំ២០២៤ ម្ដងហើយ ដល់សិស្សានុសិស្សគ្រប់អាយុ១៥ឆ្នាំឡើង នៅវិទ្យាល័យក្តុលដូនទាវ វិទ្យាល័យនេតយ៉ង់ វិទ្យាល័យមុនីវង្ស និងវិទ្យាល័យសម្ដេចឪ សម្រាប់វិទ្យាល័យក្តុលដូនទាវបានបំពេញចំនួន២លើករួចហើយ នេះជាលើកទី២ សម្រាប់វិទ្យាល័យព្រះមុនីវង្សផងដែរ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង