logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ស្នងការនគរបាលខេត្តមណ្ឌលគិរី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ ស្តីពីលទ្ធផលកិច្ចសហប្រតិបត្តិការនៅតាមតំបន់ព្រំដែន
59
09-July-2026
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជេីញ ដឹកនាំកិច្ចប្រជុំ ពិភាក្សាលេីរបាយការណ៍ ស្តីពីលទ្ធផលកិច្ចសហប្រតិបត្តិការ រក្សាសន្តិសណ្តាប់ធ្នាប់តាមតំបន់ព្រំដែន រវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងស្នងការដ្ឋាននគរបាលក្រុងដុងណាយសាធារណ:រដ្ឋសង្គមនិយម (វៀតណាម) ដេីម្បីត្រៀមអញ្ជេីញចូលរួមកិច្ចប្រជុំជាមួយភាគីមិត្តនាថ្ងៃខាងមុខ។


កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី លោកស្នងការរងទទួលផែនការងារជំនាញ ព្រមទាំងលោកនាយការិយាល័យជំនាញ លោក អធិការដ្ឋាននគរបាលស្រុកជាប់ព្រំដែន និងលោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកជាច្រេីនរូបទៀត។


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ