logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តសៀមរាប រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧៣ យាងចូល ៧៤ព្រះវស្សា‎‎
85
14-May-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

សៀមរាប៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី អភិបាលក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងសិស្សានុសិស្ស រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាគម្រប់ព្រះជន្ម ៧៣ យាងចូល ៧៤ ព្រះវស្សា។ ‎‎


ការរៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ស្របតាមព្រះរាជប្បវេណីពីបុរាណ ដោយចាត់ទុកព្រះរាជពិធីនេះ ជាអាយុវឌ្ឍនមង្គលមួយ ដើម្បីសម្តែងនូវកតញ្ញូតាធម៌ ចំពោះព្រះមហាក្សត្រ ព្រមទាំងថ្វាយព្រះពរសព្ទសាធុការ និងថ្វាយព្រះរាជកុសលជាទីគោរពសក្ការៈ ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ និងជាម្លប់ដ៏ត្រជាក់ត្រជុំរបស់ប្រជារាស្ត្រយូរអង្វែងតរៀងទៅ។‎‎


ក្នុងនាមថ្នាក់ដឹកនាំខេត្តសៀមរាប រួមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្រោមឱវាទ និងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប សូមក្រាបបង្គំសម្តែងថ្វាយនូវអំណរគុណ ព្រមទាំងគារវកិច្ចប្រកបដោយកតញ្ញូកតវេទីតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជគុណូបការៈ ដែលព្រះអង្គតែងយកអស់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណបំពេញព្រះរាជកិច្ចបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជារាស្ត្រ ប្រកបដោយស្វាមីភក្ដិដ៏ឧត្តុង្គឧត្តមបំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គបានចូលរួមចំណែកយ៉ាងធំធេង ជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជារាស្ត្រ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឱ្យរីកចម្រើនថ្កុំថ្កើនរុងរឿងជានិរន្តរ៍៕


ប្រភព៖ រដ្ឋបាលខេត្តសៀមរាប 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ