logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា
349
29-April-2026
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

បាត់ដំបង៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយលោក ស្នងការរងផែនការងារសន្តិសុខ, ផែនការងារសេនាធិការ, ផែនការងារនគរបាលព្រហ្មទណ្ឌ និងផែនការងារនគរបាលការពារព្រំដែនគោក ទទួលបដិ សណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង (KIM CHAN GYONG) ឯកអគ្គរដ្ឋ ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងសហការី ដែលបានធ្វើដំណើរមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីជួបសំ ដែងការគួរសម និងពិភាក្សាការងារ។


ក្នុងជំនួបពិភាក្សាការងារនេះ គឺមានរបៀបវារៈមួយចំនួនដូចខាងក្រោម ៖

១-ការជួបសំណេះសំណាល និងសួរសុខទុក្ខ

២-ការសហការរួមគ្នា ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនជនជាតិកូរ៉េគ្រប់រូប ដែលមានវត្តមានក្នុងខេត្តបាត់ ដំបង

៣-អំពីវិធានការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Onli ne Scams) ក្នុងខេត្តបាត់ដំបង

៤-អំពីស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់នៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបង

៥-ការបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរ ឱ្យកាន់តែមានរឹងមាំបន្ថែមទៀត៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ