logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ស្នងការនគរបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៦
211
18-October-2026
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

ប៉ៃលិន៖ នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។


កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយ-នាយរងការិយាល័យ លោកអធិការ-អធិការរងក្រុង-ស្រុក លោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២១ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៨ ឃុំ/សង្កាត់។


លោកស្នងការ បានផ្តល់អនុសាសន៍ណែនាំ និងបានដាក់ចេញនូវទិសដៅការងារចំនួន ៤ ចំណុចសំខាន់ៗ សម្រាប់អនុវត្តបន្ត៖

ការចាត់វិធានការជំរុញការផ្សព្វផ្សាយ និងអប់រំណែនាំដល់ប្រជាពលរដ្ឋឲ្យយល់ដឹងអំពីច្បាប់ចរាចរណ៍ ជំរុញការល្បាត ការពារ និងស្រាវជ្រាវបង្ក្រាបបទល្មើសលួច ឆក់ ប្លន់ និងក្មេងទំនើង ឱ្យបានទាន់ពេលវេលា ដើម្បីធានាសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពង្រឹងការគ្រប់គ្រងស្ថិតិ និងការស្នាក់នៅរបស់ជនបរទេសឱ្យបានហ្មត់ចត់ ព្រមទាំងបង្កើនវិធានការស្រាវជ្រាវ បង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ស្កេមអនឡាញ) ឱ្យមានប្រសិទ្ធភាពខ្ពស់ ជំរុញការផ្សព្វផ្សាយ និងសម្រួលការផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។


លោកស្នងការ បានផ្តាំផ្ញើដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវបន្តពង្រឹងកិច្ចសហការ សាមគ្គីភាពផ្ទៃក្នុង និងយកចិត្តទុកដាក់អនុវត្តបទបញ្ជាឱ្យបានម៉ឺងម៉ាត់ ដើម្បីថែរក្សាសន្តិសុខ របៀបរៀបរយ និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងមូលឱ្យបានល្អប្រសើរ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ