logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ជៀសវាងការចាញ់បោកឧក្រិដ្ឋជនឆបោកតាមអនឡាញ
111
20-June-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្ន ជៀសវាងការចាញ់បោកក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ ដែលនាំឱ្យខាតបង់ប្រាក់កាស ខណៈក្នុងឆ្នាំមួយៗ នៅទូទាំងពិភពលោក រួមនឹងកម្ពុជា បានរងការខាតបង់ប្រាក់យ៉ាងច្រើនដោយការឆបោកតាមអនឡាញនេះ។


ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការនូវ «រឿងអប់រំខ្លី» របស់ទូរទស្សន៍មហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅរោងភាពយន្ត Sabay Cinema សាលធំ (Hall Screen X) ក្នុងផ្សារទំនើបអ៊ីអនមានជ័យ។ 


ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ថា ស្របពេលបច្ចេកវិទ្យារីកចម្រើនដែលផ្តល់ភាពងាយស្រួលដល់ការរស់នៅរបស់មនុស្ស ប៉ុន្តែវាក៏ផ្តល់នូវបញ្ហាប្រឈមផងដែរ គឺការកើតឡើងនូវការឆបោកតាមអនឡាញ ដែលជនឱកាសនិយម និងឧក្រិដ្ឋជនបានប្រើប្រាស់បច្ចេកវិទ្យានេះ ក្នុងការប្រព្រឹត្តិបទល្មើសនានា ជាច្រើនទម្រង់ ដើម្បីឆបោកប្រាក់។


ឯកឧត្តមមានប្រសាសន៍ថា«ការប្រើប្រាស់បច្ចេកវិទ្យានេះឧក្រិដ្ឋជនភាគច្រើនគឺប្រើប្រាស់នូវថ្នាលអនឡាញ ធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ និងបំផ្លាញទ្រព្យសម្បត្តិ»។


ឯកឧត្តមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា សកម្មភាពខុសច្បាប់ទាំងនេះ មិនត្រឹមតែបង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់បុគ្គល និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញដល់ទំនុកចិត្តឌីជីថល ដែលជាគ្រឹះនៃការអភិវឌ្ឍសង្គមឌីជីថល ព្រមទាំងបង្កផលប៉ះពាល់ដល់ស្ថិរភាពផ្លូវចិត្ត និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាគោលដៅអាទិភាព នៃគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព៕

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ