

មណ្ឌលគិរី៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ជា ចិត្រា ស្នងការនគរបាលខេត្ត អញ្ជើញចុះជួបសួរសុខទុក្ខក៏ដូចជាសំណេះសំណាល និងពង្រឹងការងារជំនាញនគរបាល ការថែទាំការសម្អាតអនាម័យ ជុំវិញប៉ុស្តិ៍នគរបាលរដ្ឋបាល ការថែទាំលាងសម្អាតទុកដាក់អាវុធ ត្រួតពិនិត្យបច្ចេកទេសប្រើប្រាសអាវុធ ការស្លៀកពាក់រៀបចំទុកដាក់ឯកសណ្ឋាននគរបាល ការរៀបចំ អាកប្បកិរិយាចំពោះប្រជាពលរដ្ឋ ជំរុញការពន្លឿននៃការធ្វើឯកសារស្នាក់នៅ ការធ្វើអត្តសញ្ញាណបណ្ណមានសុពលភាព ឬអស់សុពលភាពជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសេីរឡេីងបន្ថែមទៀត។
លោកស្នងការ ក៏បានមានប្រសាសន៍បន្ថែមថា នៅតាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាលមួយចំនួនបានរៀបចំទុកដាក់អនាម័យ មានរបៀបរៀបរយល្អប្រសើរ មួយចំនួនទៀតនៅខ្វះខាតការរៀបចំមិនបានល្អប្រសើរឡើយ។ លោកស្នងការក៏បានណែនាំទៅដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល អំពីវិន័យ និងសីលធម៌ តួនាទីការងារកាគ្រប់គ្រងនិងការអនុវត្តន៍ការងាររបស់កម្លាំងនគរបាលប៉ុស្តិ៍ លោកនិងបន្តចុះទៅតាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាលមួយចំនួនទៀត ចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី








