logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញទិសដៅ ៧ចំណុច ដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់មូលដ្ឋាន
61
11-July-2026
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

(កំពង់ធំ)÷ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលកំពុងប្រចាំការ ផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ស្ថិតនៅស្រុកកំពង់ស្វាយ និងស្រុកប្រាសាទបល្ល័ង្ក ។


ជាកិច្ចចាប់ផ្ដើមលោកឧត្តមសេនីយ៍ទោ ហេង សុផល 

បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត ជូនចំពោះបងប្អូនកងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ដែលកំពុង

តែបំពេញភារកិច្ច យ៉ាងសស្រាក់សស្រាំ ប្រកបដោយស្មារតី ទទួលខុសត្រូវ តាមបណ្តាអង្គភាពរបស់ខ្លួន លើការងារបម្រើសេវាសាធារណៈ និងកិច្ចប្រតិបត្តិការ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ។


ក្នុងពិធីនោះលោក ស្នងការ បានកោតសរសើរ 

ដល់ថ្នាក់ដឹកនាំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល 

ដែលមានឯកភាព សាមគ្គីភាព ឈានទៅសម្រេច

បាននូវសមិទ្ធផលនានា ជាបន្តបន្ទាប់ ក្នុងអង្គភាព 

ឱ្យទទួលបានភាពស្រស់បំព្រង រីកចម្រើន

គួរជាទីមោទនៈ ។


ដើម្បីធានាបាន និរន្តរភាពការងារ លោកឧត្តមសេនីយ៍ទោ ស្នងការ បានក្រើនរំលឹក និងដាក់ចេញទិសដៅ 

៧ចំណុច ដល់កម្លាំងអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់÷

ទី១-ពង្រឹងបទវិន័យលេខ ៨៧៣ របស់កងកម្លាំងនគរបាលជាតិ ។

ទី២-ពង្រឹងរបបកិច្ចប្រជុំ តាមការកំណត់ ។

ទី៣-រៀបចំផែនការសកម្មភាព សម្រាប់អនុវត្ត 

តួនាទី ភារកិច្ចជាប្រចាំថ្ងៃ  (ការផ្ដល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ដូចជា សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ)។

ទី៤-ការងារស្ថិតិប្រជាពលរដ្ឋ គ្រប់គ្រងត្រួតពិនិត្យ ធ្វើបច្ចុប្បន្នភាពប្រជាជន ចំណូលចំណាកស្រុក ជាពិសេសការងារគ្រប់គ្រងសន្តិសុខតាមទីតាំង រស់នៅប្រមូលផ្តុំ ឱ្យសកម្មនូវយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។ 

ទី៥-បង្កើនការងារសាមគ្គីភាព និងកិច្ចសហការល្អ ជាមួយមន្ត្រីរាជការ អាជ្ញាធរ មហាជនគ្រប់

ស្រទាប់វណ្ណ: ។

ទី៦-បង្កើនការងារផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព តាមគោលដៅងាយរងគ្រោះ ។

ទី៧-ការអនុវត្តលើការងារនគរបាល និងសហគមន៍ ត្រូវទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងការចុះជួបអ្នកពាក់ព័ន្ធ មេភូមិ ឃុំ ចៅសង្កាត់ និងក្រុមប្រឹក្សាឃុំ-សង្កាត់  

ព្រមទាំងបងប្អូនប្រជាពលរដ្ឋ រៀងរាល់ខែ ដោយធ្វើផែនការចុះផ្សព្វផ្សាយខ្លឹមសារ នៅតាមគោលដៅដែលបានកំណត់ ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ