logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង នាយករដ្ឋបាល សាលាខេត្ត
78
10-July-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកោះកុង៖ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ចំពោះ លោក អ៊ូច ទូច ដែលត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ផ្តល់ទំនុកចិត្ត សម្រេចតែងតាំង ជានាយករដ្ឋបាល សាលាខេត្តកោះកុង នៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦។


ក្នុងឱកាសនោះដែរ លោកជំទាវអភិបាលខេត្ត បានធ្វើការណែនាំបន្ថែមដល់ លោក នាយករដ្ឋបាលថ្មី នូវចំណុចសំខាន់ៗដូចខាងក្រោម៖

១.ត្រូវខិតខំអនុវត្ត តួនាទីភារកិច្ច ក្នុងនាមជាជំនួយការឱ្យអភិបាលខេត្ត គណៈ អភិបាលខេត្ត និងក្រុមប្រឹក្សាខេត្តឱ្យបានល្អប្រសើរ ដូចដែលបានប្តេជ្ញាចិត្តមុននេះ។

២.ក្នុងតួនាទី ជាជំនួយការ ត្រូវប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់ ពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារ ពន្លឿនការផ្តល់សេវាគ្រប់ប្រភេទការងារ ជាពិសេស គោរព ឱ្យបាននូវគោលការណ៍ណែនាំនានា ជាធរមាន ក៏ដូចជាការណែនាំរបស់ក្រុមប្រឹក្សា ខេត្ត និងគណៈអភិបាលខេត្ត។

៣.ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងចំណោមមន្ត្រីក្រោមឱវាទ ទាំង នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ក៏ដូចជា មន្ត្រីរាជការ មន្ត្រីកិច្ចសន្យាចំណុះសាលាខេត្តទាំងអស់។

៤.រក្សាឱ្យបាននូវក្រមសិលធម៌វិជ្ជាជីវៈ ជាមន្ត្រីរាជការ ភាពថ្លៃថ្នូរក្នុងការបំពេញ តួនាទី ភារកិច្ច ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ មន្ត្រីជាអ្នកបម្រើ ប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទេ។

៥.ត្រូវពិនិត្យ និងផ្តល់អន្តរាគមន៍ ពង្រឹងសមត្ថភាពមន្ត្រីក្រោមឱវាទ រួមជាមួយ ការលើកទឹកចិត្ត ជូនរង្វាន់ លើកសសើរ ចំពោះមន្ត្រីណា ដែលបំពេញតួនាទីបានល្អ ប៉ុន្តែត្រូវម៉ឺងម៉ាត់ ក្នុងការដាក់វិន័យចំពោះមន្ត្រីណា ដែលមិនបានអនុវត្តតួនាទី ឬអនុវត្តខុសឆ្គង ក្នុងតួនាទីរបស់ខ្លួន ដោយត្រូវអនុវត្តអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុះ ក្អែល ព្យាបាល និងវះកាត់”។


ស្របពេលជាមួយការអបអរសាទរ ពិធីចូលកាន់មុខតំណែងថ្មី របស់នាយករដ្ឋបាល សាលាខេត្តនេះ លោកជំទាវ ឈី វ៉ា សង្ឃឹមយ៉ាងមុតមាំថា លោកនាយក ពិតជានាំយកនូវបទ ពិសោធន៍ សមត្ថភាព និងជំនាញរបស់ខ្លួន ដើម្បីបំពេញតួនាទី ជាសេនាធិការ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ជូនរដ្ឋបាលខេត្តកោះកុង ព្រមទាំងបានស្នើ ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ ពាក់ព័ន្ធទាំងអស់ ធ្វើការសហការឱ្យបានល្អ ជាមួយ លោកនាយករដ្ឋបាល ដើម្បីឱ្យគាត់អាចបំពេញភារកិច្ច ប្រកបដោយជោគជ័យ និងការទទួលខុសត្រូវ៕


ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ