logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម អ៊ុំ រាត្រី ប្រាប់ដល់អាជ្ញាធរ ត្រូវណែនាំដល់ពលរដ្ឋប្រេីប្រាស់ទឹកដោយលក្ខណៈសន្សំសំចៃខ្ពស់ ខណៈ ស្រះទឹកមួយចំនួនអាចប្រឈមខ្វះខាតទឹកប្រេីប្រាស់នាពេលខាងមុខ
333
21-February-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញ ដឹកនាំកិច្ចប្រជុំការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត មន្ទីរ អង្គភាពស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ប្រារព្ធ ធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ។ 


នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានណែនាំទៅដល់អាជ្ញាធរក្រុង-ស្រុកទាំង៩ទូទាំងខេត្ត អាជ្ញាធរឃុំ-សង្កាត់ និងមន្ទីរជំនាញ បន្តយកចិត្តទុកដាក់ពិនិត្យតាមដានស្ថានភាពទឹកនៅតាមភូមិសាស្ត្ររបស់ខ្លួន ដេីម្បីវិធានការបន្ត រិះរកគ្រប់មធ្យោបាយ រកប្រភពទឹកសម្រាប់ត្រៀមជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋក្នុងករណីខ្វះខាតទឹកប្រើប្រាស់នាពេលខាងមុខ។ ខណៈ បច្ចុប្បន្ននេះបណ្ដាស្រុកមួយចំនួនពិសេស ស្រុកមង្គលបូរី កំពុងប្រឈមជាមួយនឹងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ ចំណែកទឹកក្នុងក្រុងសិរីសោភ័ណ ទឹកស្ទឹងក៏ចាប់ផ្ដើមស្រក់ជាបណ្តើរៗដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ពីអាជ្ញាធរគ្រប់ជាន់ថ្នាក់នៅតាមមូលដ្ឋានរបស់ខ្លួន ត្រូវណែនាំដល់ប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយលក្ខណៈសន្សំសំចៃខ្ពស់។ ហេីយអាជ្ញាធរគ្រប់ឃុំ-សង្កាត់ ដែលមានបងប្អូនប្រជាពលរដ្ឋប្រកបរបបធ្វេីស្រែ ត្រូវណែនាំដល់ពួកគាត់ ចាប់ពីពេលនេះតទៅមិនអនុញ្ញាត ឱ្យមានការបូមទឹកពីស្ទឹង ស្រោចស្រពស្រែប្រាំងទៀតនោះទេ ដើម្បីរក្សាទុកទឹកសម្រាប់ប្រើប្រាស់នាពេលខាងមុខ។ 


ដោយឡែកពាក់ព័ន្ធទៅនឹងកិច្ចការងារសន្តិសុខសណ្ដាប់ធ្នាប់ ឯកឧត្តម អ៊ុំ រាត្រី បានដាក់ចេញនូវបទបញ្ជាដល់គ្រប់កងកម្លាំងទាំងអស់បន្តចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការបង្ក្រាបរាល់បទល្មេីសផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ដូចជា ករណីក្មេងទំនើង ល្បែង ស៊ីសង ខុសច្បាប និងបញ្ហាគ្រឿងញៀនជាដេីម។ មួយវិញទៀត គ្រប់កម្លាំងឈរជេីងតាមបន្ទាត់ព្រំដែន ត្រូវបន្តរួមគ្នាការពារសន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែន ទប់ស្កាត់នូវការរត់ពន្ធទំនិញគេចពន្ធ ពលករលួចឆ្លងដែនខុសច្បាប់ ជាពិសេសការចរាចរគ្រឿងញៀនជួញដូរ គ្រឿងញៀននៅតាមបន្ទាត់ព្រំដែន៕


ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ