logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ចាន់ សុធា អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ស្តីពី យន្តការសម្របសម្រួលកិច្ចការកែទម្រង់គន្លឺះនៃរាជរដ្ឋាភិបាល (យ.ស.ក.)
44
11-June-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ស្តីពី យន្តការសម្របសម្រួលកិច្ចការកែទម្រង់គន្លឺះនៃរាជរដ្ឋាភិបាល(យ.ស.ក) ដែលបានរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ (Hotel Raffles Le Royal)។ 


កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកានៃគណៈកម្មាធិការកែទម្រង់គន្លឺះទាំង៥ របស់រាជរដ្ឋាភិបាល រួមមាន៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) គណៈកម្មាធិការដឹកនាំការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងអ្នកពាក់់ព័ន្ធនានា ដែលមានសភាពចូលរួមសរុប ចំនួន ៨៣រូប ស្រ្តី១៥រូប។


កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ពិនិត្យលើវឌ្ឍនភាព និងការកំណត់ទិសដៅអនុវត្តបន្តដើម្បីដាក់ចេញជាសកម្មភាពអទិភាព និងភាពប្រទាក់ក្រឡាគ្នាធានាសុខដុមនីយកម្ម និងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយជាតិ។ 


កិច្ចប្រជុំរយៈពេលមួយថ្ងៃ មានរបៀបវារៈដូចខាងក្រោម៖

១.បទបង្ហាញ ស្តីពីរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ និងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ នៃ យ.ស.ក. ដោយតំណាង អ.គ.ហ.

២.ការពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ និងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ នៃ យ.ស.ក.

៣.បទបង្ហាញ ស្តីពីសេចក្តីព្រាងរបាយការណ៍ប្រសិទ្ធភាពនៃយន្តការសម្របសម្រួលកិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល

៣.បទបង្ហាញ ស្តីពីសេចក្តីព្រាងនៃការបង្កើតក្រុមការងារអចិន្រ្តៃយ៍ (Permanent Working Group (PWG)

៤.បទបង្ហាញ ស្តីពីការត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយក្នុងក្របខណ្ឌ យ.ស.ក. ជួយគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល និង

៥.បទបង្ហាញស្តីពី កិច្ចដំណើរការក្នុងការបំពេញទស្សនកិច្ចសិក្សានៅ PEMANDU នៃប្រទេសម៉ាឡេស៊ី៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ