logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តព្រៃវែង​ ចុះសំណេះសំណាល និងពិនិត្យមើលស្ថានភាពនៅកសិដ្ឋានចិញ្ចឹមបង្កងទឹកសាប និងការចិញ្ចឹមជ្រូក នៅឃុំកំពង់ត្របែក និងឃុំព្រៃឈរ ស្ថិតក្នុងស្រុកកំពង់ត្របែក
95
17-November-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងអភិបាលរងខេត្ត បានចុះសំណេះសំណាល និងពិនិត្យមើលស្ថានភាពនៅកសិដ្ឋានចិញ្ចឹមបង្កងទឹកសាប និងការចិញ្ចឹមជ្រូក នៅឃុំកំពង់ត្របែក និងឃុំព្រៃឈរ ស្ថិតក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ក្នុងការចុះពិនិត្យនេះដែរ ក៍មានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានស្រុកកំពង់ត្របែក កងកម្លាំងទាំងបី មន្ទីរជុំវិញខេត្ត និងមន្រ្តីជំនាញផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម​អភិបាល​ខេត្ត​ បានពិនិត្យឃើញការវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមបង្កងពូជថ្មីនៅតំបន់នេះ អាចផ្តល់ជូននូវការធានាសុវត្ថិភាពស្បៀង បង្កើនប្រាក់ចំណូល ជំរុញ និងបង្កើនផលិតកម្មផ្គត់ផ្គង់អោយទីផ្សារ ក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩។

ជាក់ស្តែង យើងពិនិត្យឃើញថា ស្រះចិញ្ចឹមកំពុងដំណើរការចិញ្ចឹមកូនបង្កងបែបធម្មជាតិនៅកន្លែងនេះមាន៖

-ស្រះទី១ ទំហំ ១៦មx១៥ម ដាក់កូនបង្កងចំនួន ៧៥០០កូន រយះពេល៥ខែ។

-ស្រះទី២ មានទំហំ ២២មx១៦ ម ដាក់កូនបង្កងសរុបចំនួន១០៥០០កូន រយៈពេល ៤ខែ។

-ស្រះទី៣ ទំហំ ២៤មx១៦ម ដាក់កូនបង្កង ចំនួន ៥០០០កូន (រកកូនមិនបាន)

-ស្រះទី៤ ទំហំ ៤០មx១៣ម កំពុងរៀបចំស្រះដាក់ចិញ្ចឹម និងអាចដាក់បាន ១៥០០កូន។ បន្ទាប់មក ក៏បានបន្តដំណេីរទៅកសិដ្ឋានចិញ្ចឹមជ្រូកនៅឃុំព្រៃឈរ ក្នុងរបាយការណ៍បានបញ្ជាក់ច្បាស់ពីការចិញ្ចឹម ដោយអនុវត្តតាមបច្ចេកទេសបានត្រឹមត្រូវទាំងការផ្តល់ចំណី ការជ្រើសរើស និងបង្កាត់ពូជ ការថែទាំ ការចាក់ថ្នាំការពារជំងឺឆ្លង និងការធ្វើជីវសុវត្ថិភាព ធានាអោយកសិដ្ឋានមានការរីកចម្រើនជាបន្តបន្ទាប់ផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្ដម​ អភិបាល​ខេត្ត​ សូមថ្លែងអំណរគុណដល់លោកប្រធានមន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ខេត្ត ដែលបានជួយការងារបច្ចេកទេសបន្ថែម ដើម្បីចូលរួមទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងធានាសន្តិសុខស្បៀង និងសេដ្ឋកិច្ចនៅមូលដ្ឋាន ឈានទៅសម្រេចនិរន្តរភាពនៃការផ្គង់ផ្គង និងតម្លៃ។

ជាទីបញ្ចប់ ឯកឧត្ដម​ អភិបាល​ខេត្ត​ សូមកោតសរសើរ គាំទ្រ ជំរុញ និងលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន និងដៃគូអភិវឌ្ឍន៍វិស័យឯកជន ក៏ដូចជារដ្ឋបាលជលផល ដែលបានសហការ សម្របសម្រួល ដើម្បីអោយដំណើរការវិនិយោគការចិញ្ចឹមបង្កង ក៏ដូចជាការចិញ្ចឹមជ្រូក និងសត្វផ្សេងៗ សម្រេចទទួលបានជោគជ័យ ជាពិសេសអោយត្រូវតាមស្តង់ដារទីផ្សារ គឺនិរន្តរភាពបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងតម្លៃ ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍របស់យើង ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីរប្បកម្មទឹកសាប (ខេត្តព្រៃវែង) ក្នុងឱកាសដែលសម្តេចអញ្ជើញទៅសំណេះសំណាល និងចែកកូនត្រីអណ្តែង និងកូនកង្កែបជូនវារីវប្បករ៕

ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ