រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក
November 25, 2021 អ្នកទស្សនា :

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបានលើកឡើងថា យុទ្ធនាការផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ស្ថិតក្នុងកាលៈទេសៈ ដែលប្រទេសជាតិកំពុងស្ថិតក្នុងបរិបទជំងឺកូវីដ19 ក្ដី ក៏ក្រុមលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត នៅតែបន្តអនុវត្តវិធានការអប់រំផ្សព្វផ្សាយ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកយ៉ាងសកម្ម ជាពិសេសគឺកំណាត់ផ្លូវជាតិលេខ៥ ដែលជាផ្លូវធំមាន៤ គន្លង ២គន្លងទៅមកនិងផ្លូវជាតិលេខ៦ ដើម្បីពញ្ញាក់ស្មារតីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍។

មានប្រសាសន៍ថ្លែងក្នុងពិធី យុទ្ធនាការអប់រំផ្សព្វផ្សាយ ស្ដីពីចរាចរណ៍ផ្លូវគោកនេះផងដែរ ឯកឧត្តមបអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ មឹក មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូនមានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍ដែលមានស្លាប់របួសនិងខូចខាតទ្រព្យសម្បត្តិផងនោះ គឺបណ្ដាលមកពីកត្តាមនុស្សការធ្វេសប្រហែស ការបំពានច្បាប់របស់អ្នក ប្រើប្រាស់ផ្លូវនៅតែមានកំណើនគួរឲ្យកត់សម្គាល់ ដោយការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការបត់ការជែង ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការដឹកលើសចំណុះ ការមិនពាក់មួកសុវត្ថិភាពនិងមិនពាក់ខ្សែក្រវាត់ការពារ។

លោកជំទាវបន្តថា ស្ថានភាពនេះនៅតែជាក្ដីបារម្ភ និងជាកម្មវត្ថុដែលគ្រប់យន្តការពាក់ព័ន្ធទាំងអស់ត្រូវសិក្សា ដកពិសោធន៍បន្ថែមទៀត ដើម្បីដាក់ចេញនូវវិធានការឲ្យកាន់តែមានប្រសិទ្ធភាព សំដៅពង្រឹងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឱ្យបានសម្រេចតាមបំណងប្រាថ្នារបស់យើង។ ក្នុងរយៈពេលបានសមស្របតាមទិសដៅ ដែលបានដាក់ចេញនឹងត្រូវខិតខំរិះរកវិធានការនានាស្របតាមច្បាប់ ដើម្បីដោះស្រាយបញ្ហាប្រឈម និងចំណុចខ្វះខាតសេសសល់នានាឱ្យបានសម្រេច សំដៅលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឲ្យកាន់តែល្អប្រសើរជាងពេលនេះបន្ថែមទៀត។

ចុងបញ្ចប់ គណៈអធិបតីបានធ្វើការចែកមួកសុវត្ថិភាព ជូនដល់អ្នកចូលរួម ដោយម្នាក់ៗទទួលបានមួកចំនួនមួយផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ