logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្តលើកទី២ ស្តីពីការកំណត់តំបន់គ្រប់គ្រង និងផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់
47
26-November-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម នៃ ចារី អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ទីរជំនាញ និងអ្នកពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្តលើកទី២ ស្តីពីការកំណត់តំបន់គ្រប់គ្រង និងផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។

គោលបំណងដើម្បីពិនិត្យ និងផ្តល់យោបល់លើ៖

១.សេចក្តីព្រាងលើកទី២នៃផែនទីកំណត់ និងបែងចែកតំបន់គ្រប់គ្រង

២.សេចក្តីព្រាងរបាយការណ៍កំណត់ និងបែងចែកតំបន់គ្រប់គ្រង

៣.សេចក្តីព្រាងរបាយការណ៍ផែនការគ្រប់គ្រង

ជាមួយក្រសួងបរិស្ថាន តាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេងពីចម្ងាយ តាមកម្មវិធី ZOOM ក្រោមការដឹកនាំរបស់ឯកឧត្តម គឹម ណុង អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ