logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន១២៣គ្រួសារ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ
49
26-November-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

រសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន១២៣គ្រួសារ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ប្រជាពលរដ្ឋក្រីក្រចំនួន១២៣នាក់ បានផ្លាស់ទីលំនៅពីតំបន់ស្ពានឆេះចំនួន៥៥គ្រួសារ ប្រជាពលរដ្ឋក្នុងមន្ទីរពេទ្យបង្អែកខេត្តចំនួន០៤គ្រួសារ ប្រជាពលរដ្ឋមកពីកន្លែងផ្សេងគ្នាចំនួន០៨គ្រួសារ និងប្រជាពលរដ្ឋក្នុងភូមិ១ សង្កាត់លេខ១ ចំនួន៥៦គ្រួសារ។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាប្រជាពលរដ្ឋក្រីក្រ ដែលបានផ្លាស់ប្តូរទីលំនៅមករស់នៅទីតាំងថ្មី ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែគិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋទៅទូទាំងប្រទេស ពិសេសប្រជាពលរដ្ឋខេត្តព្រះសីហនុ ដែលមានការខ្វះខាតស្បៀង ដោយសារមានការផ្លាស់ប្តូរទីលំនៅ និងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់ស្បៀងនោះទេ ហើយអំណោយមនុស្សធម៌ទាំងអស់នេះ និងចែកជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយឡើយ គឺធ្វើយ៉ាងណា យើងជួយប្រជាពលរដ្ឋរបស់យើងឱ្យបានទាន់ពេលវេលា។

ឯកឧត្តមប្រធានសាខាកាកបាទក្រហមខេត្ត បានបន្តថា ការដោះដូរទីតាំង ដើម្បីចូលរួមអភិវឌ្ឍជាមួយរដ្ឋបាលខេត្ត ពិតជាមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យខេត្តមានហេដ្ឋារចនាសម្ព័ន្ធល្អ បរិស្ថានល្អ ប្រកបដោយសោភ័ណភាព។ អាជ្ញាធរខេត្ត មិនដែលភ្លេចសុខទុក្ខបងប្អូនប្រជាពលរដ្ឋយើងនោះទេ ដោយសារកន្លងយើងជាប់រវល់ក្នុងការប្រយុទ្ធប្រឆាំង បង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវិដ-១៩ ហើយពេលនេះជាពេលវេលាសមល្មម ធ្វើការជួបជុំគ្នា និងនាំយកអំណោយមនុស្សធម៏យកមកចែកជូនបងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមប្រធានសាខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ពីអាជ្ញាធរភូមិ សង្កាត់ ក្រុង ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្ររបស់យើងនៅទីនេះ ដោយបានជួយដោះស្រាយបញ្ហាប្រឈមនានាជាបន្តបន្ទាប់។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានក្រើនរម្លឹកដល់មន្ត្រី អាជ្ញាធរមូលដ្ឋាន ត្រូវចេះស្គាល់អំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងធ្វើការឆ្លើយតបឱ្យបានទាន់ពេលវេលា។

ឯកឧត្តម ក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលមានកូន ចៅមានអាយុ ១៨ ឆ្នាំ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំសង្កាត់ ព្រោះការចុះឈ្មោះបោះឆ្នោតនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះហើយ។

អំណោយដែលចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ១២៣គ្រួសារ ក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ កន្ទេល១ ម៉ាស ១ប្រអប់ ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារ៉ុង១ ក្រម៉ា១) និងថវិកា ៥ម៉ឺនរៀល៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ