logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះពិនិត្យផ្លូវ និងស្ពានអូរស្តេចមឹក ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ រួចបន្តពិនិត្យទីតាំងសិលាបណ្តាសារទី២ ដែលមានទីតាំងនៅក្បែរដើមឈើចាំសេ្នហ៍
57
26-November-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

រសៀលថ្ងៃព្រហស្បតិ៍ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះពិនិត្យផ្លូវ និងស្ពានអូរស្តេចមឹក ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ រួចបន្តពិនិត្យទីតាំងសិលាបណ្តាសារទី២ ដែលមានទីតាំងនៅក្បែរដើមឈើចាំសេ្នហ៍។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំឱ្យក្រុមការងារបច្ចេកទេស ត្រូវពន្លឿនការសាងសង់ និងធានាពីគុណភាពក្នុងការប្រើប្រាស់ឱ្យបានយូអង្វែង។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តដំណើរទៅពិនិត្យទីតាំងសិលាបណ្តាសារទី២ ដែលកំពុងធ្វើការកែលម្អសោភ័ណភាព ដាំស្មៅ និងដាំដើមឈើ ដើម្បីលើកសម្រស់ឱ្យកាន់តែមានភាពស្រស់ស្អាត និងបៃតង សម្រាប់ជាការទាក់ទាញបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលេងកម្សាន្ត និងស្នាក់នៅខេត្តព្រះសីហនុកាន់តែយូរ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ