

កំពង់ឆ្នាំង ៖ នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម អម សុភា អភិបាលរងខេត្ត តំណាងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ លោក ខឹម ចាន់នឿន នាយករងរដ្ឋបាលសាលាខេត្ត បានអញ្ជើញដឹកនាំមន្ទីរជំនាញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយអាជីវករទឹកស្អាតនៅថ្នាក់ក្រោមជាតិ តាមរយៈវីដេអូ Zoom។
កិច្ចប្រជុំមានគោលបំណង៖
១.ដើម្បីបង្កើនការប្រាស្រ័យទាក់ទង និងកិច្ចសហការរវាងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន (PWOs ) នៅខេត្តកំពង់ឆ្នាំង និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាដៃគូពាក់ព័ន្ធគម្រោង WASH -FIN ក្នុងខេត្តកំពង់ឆ្នាំង។
២.ដើម្បីស្វែងរកការគាំទ្រក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់ប្រកាសអនុញ្ញាតឱ្យផ្គត់ផ្គង់ទឹកស្អាត
៣.ដើម្បីពិភាក្សានិងរកដោះស្រាយរបស់អាជ្ញាធរមូលដ្ឋានចំពោះបញ្ហា និងប្រឈមនានាដែលរារាំងដល់ការដែលធ្វើឱ្យប្រសើរឡើងនូវការទទូលបានទឹកស្អាតរបស់ ប្រជាពលរដ្ឋក្នុងតំបន់មានប្រកាសអនុញ្ញាតអោយផ្គត់ផ្គង់ទឹកស្អាត។
៤.ដើម្បីប្រមូលធាតុចូលសម្រាប់ការអភិវឌ្ឍ គោលនយោបាយទឹកស្អាត និងអនាម័យជាពិសេសការផ្តល់សេវាទឹកស្អាត តាមបណ្តាញ ការវាយតម្លៃ និងកំណត់មុខងារស្តីពីការគ្រប់គ្រងសេវាផ្គត់ផ្គង់ទឹកស្អាត៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង




