រដ្ឋបាលខេត្តពោធិ៍សាត់ ៖ អ្នករស់នៅជាមួយមេរោគអេដស៏ ចំនួន១២៥នាក់ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់
December 02, 2021 អ្នកទស្សនា :

(ពោធិ៍សាត់) ៖ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ នៅបរិវេណស្នាក់ការសាខាកាកបាទក្រហមខេត្ត លោកជំទាវ លាង ហៃ ជាវ តាយ អនុប្រធានកិត្តិយសសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើម ថ្នាក់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដោយបានការចូលរួម ពីឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា និងមន្ទីរអង្គភាពជាច្រើនផ្សេងទៀត បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ មកប្រគល់ជូន បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលជាអ្នករស់នៅជាមួយមេរោគអេដស៏ ចំនួន១២៥នាក់ ក្នុងក្រុងពោធិ៍សាត់ ក្នុងឱកាសនៃទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៏។

អំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដែលត្រូវប្រគល់ជូន បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលជាអ្នករស់នៅជាមួយមេរោគអេដស៏ ចំនួន១២៥នាក់ ក្នុងក្រុងពោធិ៍សាត់ ដោយក្នុងម្នាក់ៗទទួលបាន៖ សារុង១ ក្រមា១ មី១កេស ត្រីខ១យួរ អង្ករ២៥គីឡូក្រាម និងថវិកា២ម៉ឺនរៀល។

លោកជំទាវ លាង ហៃ ជាវ តាយ បានពាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៏ ជំងឺអេដស៏ និងការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជាឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា ដែលកន្លងមកថ្នាក់ដឹកនាំ តែងតែមានសន្តានចិត្តប្រោសប្រណី និងគិតគូរចំពោះទុក្ខលំបាក និងបានចុះសួរសុខទុក្ខ ផ្តល់អំណោយមនុស្សធម៌ ដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ អ្នករស់នៅជាមួយមេរោគអេដស៍ជាបន្តបន្ទាប់។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានផ្ដល់នូវសារអប់រំសុខភាព របស់សម្ដេចប្រធាន ជូនដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋគ្រប់រូប ដែលមានខ្លឹមសារដូចខាងក្រោម៖

ទី១-ត្រូវធ្វើការអប់រំ ផ្សព្វផ្សាយ ពីបញ្ហាអេដស៏ និងជំងឺកូវីដ១៩ បានដល់សហគមន៍ និងជួយឧបត្ថម្ភគាំពារ ដល់អ្នកផ្ទុកមេរោគអេដស៏ និងអ្នកជំងឺអេដស៏ ក្នុងប្រធានបទ «រស់នៅធម្មតា រស់តាមបែបគន្លងថ្មី»។

ទី២-លើកទឹកចិត្តប្រជាពលរដ្ឋដែលបានប្រព្រឹត្ត ឬសង្ស័យថា ខ្លួនបានប្រឈមនឹងការឆ្លងមេរោគអេដស៏ សូមប្រញាប់រួសរាន់ស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៏ដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់ នៅតាមសេវាសាធារណៈ សេវាអង្គការសង្គមស៊ីវិល សេវាឯកជន។ល។ ដើម្បីឆាប់បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៏ ដែលអាចប្រើប្រាស់ក្នុងការសម្រេចចិត្ត ទទួលបានសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា។

ទី៣-បងប្អូនស្ត្រីមានផ្ទៃពោះទាំងអស់ សូមប្រញាប់រួសរាន់ទៅស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះឱ្យបានត្រឹមត្រូវ និងទៀងទាត់ តាមការណែនាំរបស់បុគ្គលិកពេទ្យ ដើម្បីទប់ស្កាត់ការចម្លងមេរោគអេដស៏ ពីម្តាយទៅទារក។

ទី៤-ត្រូវបញ្ឈប់ជាដាច់ខាតនូវ គ្រប់ទម្រង់រើសអើង ឬមាក់ងាយ ទៅលើអ្នកផ្ទុកមេរោគអេដស៏ និងជំងឺអេដស៏ ព្រោះជាអំពើផ្ទុយទៅនឹងច្បាប់ ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៏ និងជំងឺអេដស៏នៅកម្ពុជា និងជាទង្វើអមនុស្សធម៌ផង។

ទី៥-ប្រជាពលរដ្ឋទាំងឡាយ ដែលមានមុខរបរ ឫការប្រព្រឹត្តប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ សូមប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០% នៅរៀងរាល់ពេលដែលមានទំនាក់ទំនងរួមភេទ។

ទី៦-សូមចូលរួមជាកម្លាំងសាមគ្គីភាពរឹង ក្នុងការទប់ស្កាត់ការរីករាលដាលមេរោគអេដស៏ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសមិនឱ្យកើតមានក្នុងសហគមន៍។

លោកជំទាៈបន្ថែមថា ទោះបីថ្មីៗនេះ យើងបានឆ្លងកាត់ព្រឹត្តការណ៍ ២៨ វិច្ឆិកា ហើយបានបញ្ចប់ទៅវិញ ដោយពុំមានប្រជាពលរដ្ឋយើងណាម្នាក់ ទទួលគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ ដែលនេះជាសង្ខីភាពមួយ បង្ហាញថាកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចពិតជាមានសមត្ថភាពខ្ពស់ ក្នុងការគ្រប់គ្រង ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍បានដោយជោគជ័យ៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ