logo
Header Logo
ព័ត៌មានលម្អិត
thumbnail
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ រៀបចំកិច្ចប្រជុំជាមួយវិស័យឯកជន និងពិធីតាំងពិព័រណ៍ការងារនិងផលិតផល
113
24-December-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះបានបើកកិច្ចប្រជុំជាមួយវិស័យឯកជន និងពិធីតាំងពិព័រណ៍ការងារនិងផលិតផលរបស់ក្រុមហ៊ុន អ.អឹម.អេ.ខេមបូឌា ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ដោយមានការចូលរួមពី លោកប្រធានមន្ទីរការងារ តំណាងក្រុមហ៊ុន អ.អិម.អេ ប្រចាំប្រទេសកម្ពុជា លោក រ៉ាជីវ ប្រាដ្ឋាន នាយកប្រចាំប្រទេសអង្គការ ស្វីសខន់ថាក់ លោក អភិបាល ក្រុង ស្រុក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ផងដែល។

លោក សាយ រតនៈ តំណាងក្រុមហ៊ុន អ អឹម អេ បានអានប្រវត្តិសង្ខេបខ្លះៗ របស់ក្រុមហ៊ុន អ អិម អេ រួចមក ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៏ថា៖ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាវិស័យមួយត្រូវបានយកចិត្តទុកដាក់ រាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា ហើយវិស័យនេះបានជំរុញអោយមានការអភិវឌ្ឍន៍ ផ្នែកវិស័យឯកជន និងបានចូល រួមចំណែកធ្វើអោយមានការកើនឡើង នូវកំណើនសេដ្ឋកិច្ចជាតិតាមរយៈកំលាំងពលកម្មដែលមានជំនាញ និងការរីកដុះដាលនៃរោងចក្រ សហគ្រាស សិប្បកម្ម ភោជនីយដ្ឋាន សណ្ឋាគារ និងក្រុមហ៊ុនឯកជនមួយចំនួនធំទៀតផងដែរ ហើយការរីកចំរើននៃវិស័យឯកជនទាំងនោះបាន វាអាស្រ័យដោយមាន កំលាំងពលកម្ម មានធនធានមនុស្សប្រកបដោយចំណេះដឹង និងជំនាញពិតប្រាកដមួយ ដើម្បីធានាបាននូវការផលិត និងកិច្ចដំណើរការរបស់រោងចក្រ សហគ្រាស អោយមានសកម្មភាពរស់រវើកជាប់ជានិរន្ត ប្រកបដោយចីរភាព និងកំណើន។

ឯកឧត្តម វ៉ា ថន មានប្រសាសន៏បន្តទៀតថា៖ នៅពេលដែលកិច្ចសហការល្អរវាងវិស័យឯកជន និងវិស័យសាធារណៈធ្វើបានល្អ យើងនឹងទទួលបាននូវភាពឈ្នះចំនួន៤គឺ ទី១ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនឹងអនុវត្តកម្មវិធីសិក្សាមួយដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សាការងារទាំងក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត ទី២ ក្រុមហ៊ុនឬសហគ្រាសអស់លោក លោកស្រីនឹងទទួលបាននូវកម្លាំងពលកម្មល្អ បង្កើនផលិតភាពការងារ និងប្រាក់ចំណេញខ្ពស់ នោះជាអ្វីដែលក្រុមហ៊ុនទាំងអស់ប្រាថ្នាចង់បាន ទី៣ ប្រជាពលរដ្ឋរបស់យើងលោកមានជំនាញវិជ្ជាជីវៈពិតប្រាកដ មានការងារ និងប្រាក់ចំណូលស្ថិតស្ថេរ កាត់បន្ថយបាននូវចំណាកស្រុកដោយប្រថុយប្រថាន កាត់បន្ថយនូវអំពើចោរកម្ម និងការប្រព្រឹត្តបទល្មើសផ្សេងៗ ចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល និងទី៤ ក្រុមហ៊ុនមានដំណើរការល្អ មានប្រាក់ចំណេញកើនឡើង ប្រជាពលរដ្ឋមានការងារ និងប្រាក់ចំណូលស្ថិតស្ថេរ លោក អ.អិម.អេ.ខេមបូឌា និងអង្គការ ស្វីសខន់ថាក់ ដែលមានកិច្ចសហការយ៉ាងល្អ ជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ និងបន្តពង្រីកកិច្ចសហការជាមួយគ្នា នូវការងារមួយចំនួនទៀតតាមដែលអាចធ្វើបាន ដូចជាការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ក្រុមហ៊ុនលើវិស័យនិងការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ