logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្ដកណ្តាល ផ្តល់ការលើកទឹកចិត្តដល់សិស្សានុសិស្ស និងបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១
47
27-December-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្តាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈអភិបាលខេត្តកណ្តាល បានផ្ដល់ការលើកទឹកចិត្ត និងបានផ្តាំផ្ញើដល់​បេក្ខជន​ប្រឡងទាំងអស់ ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាព និងចំណេះដឹងក្នុងការប្រឡង ដើម្បីទទួលបាន​លទ្ធផលល្អគ្រប់ៗគ្នា ជាពិសេសត្រូវគោរពតាមការណែនាំរបស់គណៈមេប្រយោគឱ្យបានល្អ។

ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត បានចូលរួមពិនិត្យ និងបើកវិញ្ញាសារប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (BacII) នៅមណ្ឌលប្រលងវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម អ៊ឹម ចាន់ថុល ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដែលជាព្រឹក​ថ្ងៃទី១ នៃដំណើរការប្រឡង​ ដើម្បី​ពិនិត្យ​ភាព​បិទ​ជិត មាន​បិទ​ស្កុ​ត និង ត្រា​ស្រោម​ប្រធាន​វិញ្ញាសា នៅ​ចំពោះមុខ​បេក្ខជន ដើម្បីធានាបាន​ថា ការប្រឡង​ប្រព្រឹត្ត​ទៅដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង លទ្ធផល​ទទួលយកបាន។​

ឯកឧត្ដមអភិបាលខេត្តបាន លើកឡើងថា ចំពោះប្អូនៗជាបេក្ខជន បេក្ខនារីទាំងអស់ ដែលត្រូវចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលនេះត្រូវតែយកចិត្តទុកដាក់ខ្ពស់ និងខិតខំសរសេរឱ្យល្អ ត្រឹមត្រូវ ទៅលើក្រដាសវិញ្ញាសា ហើយបេក្ខជន បេក្ខនារីទាំងអស់មុននឹងឆ្លើយត្រូវគិតត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ក្រែងខុសដោយប្រការណាមួយ និងត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសា ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង និងប្រកាន់យកនូវគោលការណ៍ "ចេះជាប់"។

សូមជម្រាបថា៖ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២០-២០២១នេះ ខេត្តកណ្តាល មានមណ្ឌលប្រឡងសរុបចំនួន ១៨មណ្ឌល ស្មើនឹង៣៧០បន្ទប់ និងមានមណ្ឌលប្រឡងចំនួន៣រួមមាន៖ ក្រុងតាខ្មៅ មាន ១៣មណ្ឌល = ១២សាលា ស្រុកស្អាង មាន ២មណ្ឌល = ១សាលា និងស្រុកកណ្តាលស្ទឹង មាន ៣មណ្ឌល = ២សាលា។

ការប្រឡងចែកចេញជា២គឺ៖ ថ្នាក់វិទ្យាសាស្ត្រ មាន ៥មណ្ឌល ស្មើ ១១៥បន្ទប់ មានបេក្ខជនប្រឡងចំនួន ២៨៤៦នាក់ ស្រី ១៧៩០នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន ១៣មណ្ឌល ស្មើ ២៥៥បន្ទប់ មានបេក្ខជនប្រឡងចំនួន ៥៦១៨នាក់ ស្រី ៣០៦១នាក់។

ចំពោះបេក្ខជនស្វៃរិនចំណេះទូទៅ៖ ថ្នាក់វិទ្យាសាស្ត្រ ៖ គ្មាន ថ្នាក់វិទ្យាសាស្ត្រសង្គម ៖ ២៩៥នាក់ ស្រី ១១៥នាក់។ ដោយឡែកសម្រាប់បេក្ខជនបំពេញវិជ្ជា៖ ថ្នាក់វិទ្យាសាស្ត្រ ៖ គ្មាន ថ្នាក់វិទ្យាសាស្ត្រសង្គម ៖ ៣១១នាក់ ស្រី ១០៧នាក់។

បេក្ខជនស្វៃរិនបំពេញវិជ្ជា៖ ថ្នាក់វិទ្យាសាស្ត្រ គ្មាន ថ្នាក់វិទ្យាសាស្ត្រសង្គម ៖ ១៤៥នាក់ ស្រី ៤៤នាក់៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ