ក្រុមប្រឹក្សាខេត្តក្រចេះ បើកកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ ឆ្នាំទី៣ ដើម្បីពិនិត្យអនុម័តលើការងារ និងបូកសរុបរបាយការណ៍ប្រចាំឆ្នាំ២០២១
January 14, 2022 អ្នកទស្សនា :

ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២ ក្រុមប្រឹក្សាខេត្តបើកកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ ឆ្នាំទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម ស្រេង សុភាព អភិបាលរងខេត្តក្រចេះ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន-អនុប្រធាន មន្ទីរ-អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងកិច្ចប្រជុំបានលើកឡើងនូវរបៀបវារៈមួយចំនួន ដោយបានធ្វើការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ រួមមាន៖ -សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត-សេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត និង-បញ្ហាផ្សេងៗ។

ឯកឧត្ដម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ចំពោះ ការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ បានលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អអោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៍ល្អទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ ស្របទៅនឹងឯកសារគំរូច្បាប់ដើម ព្រមទាំងបានបង្ហាញ និងណែនាំចំនុចល្អៗបន្ថែមមួយចំនួនទៀត ទុកជាបទពិសោធន៍ការងារដល់សមាជិកសមាជិកាក្នុងអង្គប្រជុំផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមក ពិសេសឯកឧត្ដម លោកជំទាវ ក្នុងជួរក្រុមប្រឹក្សាខេត្ត ដែលបានជួយជំរុញអោយការងាររដ្ឋបាលខេត្តក្រចេះ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរជាបន្តបន្ទាប់។

ឯកឧត្តម ហឿ សុីយ៉ែម បានជំរុញឲ្យមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត ត្រូវសហការជាមួយក្រុមបច្ចេកទេសរៀបចំឯកសាររបាយការណ៍ឲ្យបានរួចរាល់ត្រឹមត្រូវមានន័យគ្រប់ជ្រុងជ្រោយ មុននឹងដាក់ជូនអង្គប្រជុំក្នុងការពិនិត្យសម្រេច ទាំងប្រជុំសាមញ្ញ និងវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត។

ជាពិសេសខណៈពេលដែលវីរុសកូវីដ១៩បំប្លែងថ្មី (អូមីក្រុង) ដែលបានឆ្លងចូលសហគមន៍ថ្មីៗនេះ ដែលជាប្រការដ៍គួរឲ្យព្រួយបារម្ភ ឯកឧត្តម ហឿ សុីយ៉ែម បានធ្វើការអំពាវនាវ និងក្រើនរំលឹកដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ នៃរដ្ឋបាលខេត្តក្រចេះ សូមការពារខ្លួន និងបន្តណែនាំដាស់តឿននៅតាមទីកន្លែងបំពេញការងារ ក៏ដូចជាមូលដ្ឋានរបស់ខ្លួនឲ្យបានកាន់តែទូលំទូលាយ រួមគ្នាបន្តអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់ នូវវិធានការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល គឺ{៣កុំ៣ការពារ} ដើម្បីខ្លួនយើង គ្រួសារយើង សហគមន៍យើង និងប្រទេសកម្ពុជាយើងទាំងមូល ជៀសផុតពីជម្ងឺដ៏កាចសាហាវនេះ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ