logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អាជ្ញាធរខេត្តកោះកុង អញ្ជើញចូលរួមចុះពិនិត្យគម្រោងអភិវឌ្ឍទេសចរណ៍ខ្នាតតូច នៅឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ស្ថិតក្នុងភូមិគគីរជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង
88
19-January-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងរដ្ឋបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក្រុមការងារក្រសួង និងមានការចូលរួមពីលោកប្រធានមន្ទីរបរិស្ថាន អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យគម្រោងអភិវឌ្ឍទេសចរណ៍ខ្នាតតូច នៅឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ស្ថិតក្នុងភូមិគគីរជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង។

តាមរយៈការចុះពិនិត្យទីតាំងជាក់ស្តែង រដ្ឋបាលខេត្ត បានលើកនូវសំណូមពរមួយចំនួន ដូចខាងក្រោម៖

១- ស្នើសិក្សាអំពីសំណងផលប៉ះពាល់ដល់ចម្ការឬដំណាំរបស់ប្រជាពលរដ្ឋ ក្នុងករណីបើមាន

២- ធ្វើការអភិវឌ្ឍតាមទំហំដី និងគោលការណ៍អនុញ្ញាតរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន ដើម្បីកាត់បន្ថយផលប៉ះពាល់ធនធានធម្មជាតិ និងជីវចម្រុះឲ្យនៅកម្រិតទាប

៣- ត្រូវយកចិត្តទុកដាក់ការគ្រប់គ្រងសំណល់រឹងរាវ

៤- លើកទឹកចិត្តក្នុងការបង្កើតការងារ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលនឹងធ្វើឲ្យជីវភាពរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង

៥- សហការឲ្យបានជិតស្និទ្ធិ ជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេសរដ្ឋបាលស្រុក និងរដ្ឋបាលឃុំ ដែលនៅផ្តល់សេវា និងសម្របសម្រួលកៀកកិតបំផុត៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ