logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធសិក្សារៀបចំអភិវឌ្ឍន៍ កែលម្អតំបន់ប្រវត្តិសាស្រ្តដើមពោធិ៍ ទុំ ទាវ ជារមណីយដ្ឋានប្រវត្តិសាស្ត្រ ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ
41
16-March-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ ដានីន កាលពីចុងសប្តាហ៍កង្លងទៅនេះ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងសិក្សាអំពីទីតាំងប្រវត្តិសាស្រ្តដើមពោធិ៍ទុំទាវ ស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ជាមួយនឹងការចុះពិនិត្យនេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីជំនាញទាំងអស់ត្រូវសិក្សារៀបចំទីតាំងប្រវត្តិសាស្រ្តមួយនេះអោយក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រសម្រាប់បងប្អូនប្រជាពលរដ្ឋមកទស្សនាកំសាន្ត និងសិក្សាពីប្រវត្តិសាស្ត្រ ទាំងភ្ញៀវជាតិ និងអន្តរជាតិ។ ដោយជំហានដំបូងត្រូវសិក្សាធ្វើរបងព័ទ្ធជុំវិញ និងដាំកូនឈើបន្ថែមលើបរិវេណដើមពោធិ៍ប្រវត្តិសាស្ត្រមួយនេះ ក្នុងនោះក៏ត្រូវរៀបចំឲ្យមានបង្គន់អនាម័យផងដែរ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍លើកឡើងបន្តថា ទីតាំងប្រវត្តិសាស្ត្រដើមពោធិ៍ទុំទាវដែលស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នេះគឺជាទីតាំងប្រវត្តិសាស្រ្តដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិអន្តរជាតិប៉ុន្តែដោយកន្លងមកយើងមិនទាន់បានរៀបចំឲ្យមានសោភ័ណភាពល្អ ហើយម្យ៉ាងភ្ញៀវទេសចរណ៍មួយចំនួនមិនស្គាល់ទីតាំងច្បាស់លាស់ផងនោះទើបធ្វើឲ្យតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តមួយនេះត្រូវបានមើលរំលង ប៉ុន្តែចាប់ពីពេលនេះតទៅអាជ្ញាធរខេត្តនិងរៀបចំតំបន់ប្រវត្តិសាស្ត្រមួយនេះអោយក្លាយទៅជាតំបន់ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិអន្តរជាតិចូលមកទស្សនាកំសាន្តនិងស្គាល់ពីប្រវត្តិសាស្ត្រទុំទាវ។

សូមជម្រាបថា កាលពីពេលកន្លងទៅថ្មីៗនេះដើមពោធិ៍ក្នុងតំបន់ប្រវត្តិសាស្ត្រទុំទាវដ៏ធំមួយដែលគេឲ្យឈ្មោះថាដើមពោធិ៍អ្នកតាក្រហមក ត្រូវបានខ្យល់កន្ត្រាក់បោកដួលរលំហើយត្រូវបានអាជ្ញាធរខេត្តរៀបចំដាំឡើងវិញ។

ក្រោយការដួលរលំដើមពោធិ៍ដ៏ធំមួយនេះតំបន់ប្រវត្តិសាស្រ្តទុំទាវត្រូវបានបងប្អូនប្រជាពលរដ្ឋមានការចាប់អារម្មណ៍ចង់ឃើញនិងស្គាល់ ដោយបានចូលទៅទស្សនាបន្ទប់បន្ទាប់ពិសេសបងប្អូនប្រជាពលរដ្ឋដែលមកពីបណ្ដាខេត្តផ្សេងៗផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ