logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកម្មវិធីលំហាត់សាកល្បងឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់
90
23-March-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានរៀបចំលំហាត់សាកល្បងឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ ដល់គណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ រៀបចំដោយអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និង អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP)។

ដោយមានការអញ្ជើញចូលរួមពីគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, បុគ្គលិក WFP, មន្ត្រីលេខាធិការដ្ឋាននៃគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត, មន្ត្រីបង្គោលប្រព័ន្ធPRISM, អភិបាលរងទទួលការងារគ្រោះមហន្តរាយក្រុង ស្រុក, គណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំខុនរ៉ងនៃស្រុកបរិបូណ៌, គណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំព្រៃគ្រី នៃស្រុកជលគិរី និងគណ:កម្មការគ្រប់គ្រងទួលសុវត្ថិភាពស្រុកបរិបូណ៌ និងស្រុកជលគិរី។

គូសបញ្ជាក់ថា លំហាត់សាកល្បងនេះត្រូវបានធ្វើឡើងរយៈពេល២ ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ដល់ ១៨ ខែ មីនា ឆ្នាំ ២០២២ ដោយចែកចេញជាពីរដំណាក់កាល៖ ដំណាក់កាលទី១ គឺលំហាត់សាកល្បងនៅលើតុ ដែលផ្តោតជាសំខាន់លើការធ្វើតេស្ត៍សាកល្បងជាពិសេសដោយផ្តោតការអនុវត្តនីតិវិធីស្តង់ដារដែលមានចែងក្នុងផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្រ្គោះបន្ទាន់ថ្នាក់ខេត្ត និងតួនាទីនិងការទទួលខុសត្រូវរបស់មន្រ្តីលេខាធិការដ្ឋានគ្រោះមហន្តរាយខេត្ត ស្រុក នឹង ឃុំ។ ដំណាក់កាលទី២ គឺលំហាត់សាកល្បងនៅលើទីវាល (ទីទួលសុវត្ថិភាពស្រុកបរិបូណ៌) ដែលផ្តោតជាពិសេសលើនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ការគ្រប់គ្រងការជម្លៀសប្រជាជនរងគ្រោះដែលចូលមកស្នាក់នៅជាបណ្តោះអាសន្ននៅទីទួលសុវត្ដិភាព។

នៅក្នុងដំណាក់កាលទី២នោះដែរ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមពិនិត្យដំណើរការអនុវត្តជាក់ស្ដែងរបស់គណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុកបរិបូណ៌ក្នុងការជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយទឹកជំនន់ទៅកាន់ទីទួលសុវត្ថិភាពពោធិ៍សាលាស្ថិតនៅឃុំខុនរ៉ង៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ