logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងមហាកុដិ សមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះចៅអធិការវត្តល្វាទោង នៅឃុំកំពង់កុង ស្រុកកោះធំ
68
14-May-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្ដាល៖ ស្ថិតក្នុងវិបត្តិនៃការឆ្លងរីករាលដាលនៃជំងឺកូវី-១៩ ប្រទេសកម្ពុជានិយាយជារួម និងដោយឡែកខេត្តកណ្ដាល នៅតែបន្តមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ នេះជាការលើកឡើងរបស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងមហាកុដិ សមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះចៅអធិការវត្តល្វាទោង ឡើងជាព្រះ គូសំវរមង្គលវិជ្ជា តា បៃស៊ីន (សិរីបញ្ញា) និង ឡើងជាលេខាធិការសាលាអនុគណស្រុកកោះធំ និង ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ គណៈកម្មការ លោកតាអាចារ្យ លោកយាយ លោកតា យុវជន ពុទ្ធបរិស័ទ នៅវត្តល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបន្តថា ក្រោមការដឹកនាំដ៏ប្រឹងប្រសព្វ និងឈ្លាសវៃបំផុត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ នយោបាយ ឈ្នះ-ឈ្នះ ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស ដែលពុំធ្លាប់មានជាង ៥០០ឆ្នាំមកហើយ។ ក្រោមម្លប់នៃសុខសន្តិភាព ធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដូច្នេះយើងទាំងអស់គ្នាត្រូវអរគុណសន្តិភាព និងត្រូវថែរក្សាសន្តិភាពនេះ ឱ្យបានគង់វង្ស និងយូរអង្វែង ទោះត្រូវលះបង់តម្លៃប៉ុណ្ណាក៏ដោយ។

សមិទ្ធផលនានា ដែលត្រូវសម្ពោធឆ្លងនាពេលនេះ រួមមាន៖
-កសាងដងទង់មុខព្រះវិហារមួយគូរ និងចាក់សាបខាងមុខព្រះវិហារ
-ធ្វើទ្រនើរផ្ការ លុបស្រះទឹក និងចាក់ដីបំពេញទីធ្លារវត្ត ចាក់សាបក្នុងបរិវេណវត្ត
-ទិញដីពង្រីកទីធ្លាវត្ត និងកសាងរបងវត្តបន្ត
-កសាងសិរីរតនកុដិទទឹង ៩ម៉ែត្រ បណ្តោយ ១៥ម៉ែត្រ កម្ពស់ពីរជាន់៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ