កំពង់ឆ្នាំងៈ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ព្រះ
ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះជន្មគម្រប់៦៩ យាងចូល៧០ព្រះវស្សាត្រូវបានប្រារព្ធឡើង នាព្រឹកថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២២ នៅសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការនិមន្តនិងចូលរួមពីព្រះទេពមុនី សុខ ថានព្រះមេគណខេត្ត មន្រ្តីសង្ឃខេត្ត ក្រុង ស្រុក ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មេបញ្ជាការកងកំលាំងប្រដាប់អាវុធទាំងបី ប្រធានអង្គភាពជុំវិញខេត្ត និងមន្រ្តីសាលាខេត្តចូលរួមផងដែរ។
កម្មវិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាព្រះជន្មគម្រប់៦៩ យាងចូល៧០
ព្រះវស្សាបានប្រារព្ធធ្វើតាមលំដាប់លំដោយ តាមក្បួនខ្នាតព្រះពុទ្ធសាសនា តាមការគ្រោងទុក ដោយមានការចូលរួមអបអរសាទរ យ៉ាងអធឹកអធមពីសមាជិកក្នុងអង្គពិធី។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបានអានសារថ្វាយព្រះពរដល់ព្រះអង្គក្នុងឱកាសថ្ងៃចំរើនព្រះជន្មវស្សារបស់ព្រះករុណាព្រះបាទសម្តេចព្រះបរម
នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះជន្មគម្រប់៦៩ យាងចូល៧០ព្រះវស្សា ដែលបានប្រារព្ធឡើង នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះថាៈ ទូលបង្គំជាខ្ញុំក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ឆ្នាំង មានសេចក្តីសោមនស្សរីករាយជាទីបំផុត ក្នុងឱកាសដ៏សែននក្ខត្តឫក្សនិងថ្លៃថ្លាបំផុត នៃទិវាប្រារព្ធពិធី
ចម្រើនព្រះជន្មវស្សា របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសនេះ។
ក្នុងពិធីដ៏ឧត្តុងឧត្តមនិងមហាថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមធ្វើអភិវនន្ទនកិច្ច ថ្វាយព្រះពរបវរមហាប្រសើរ សិរីសួស្តីជ័យមង្គល វិបុលសុខគ្រប់ប្រការ និងសូមលើកហត្ថាទាំងទ្វេរបួងសួងគុណបុណ្យព្រះរតនត្រ័យកែវបី ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ និង វត្ថុសក្តិសិទ្ធិក្នុងលោក ព្រមទាំងព្រះវិញ្ញាណក្ខន្ធអតីតព្រះ
មហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ ព្រះបរមកោដ សូមជួយប្រោសប្រសិទ្ធពរ និងបីបាច់រក្សា និងអភិបាលរក្សា ព្រះអង្គជាទីគោរព និងសក្ការៈសូមព្រះអង្គមានព្រះរាជព្រះសុខភាពបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញ្ញាណភ្លឺថ្លា ព្រះជន្មវស្សាយឺនយូរ និងទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ក្នុងព្រះនាមព្រះមហាក្សត្រជាតិខ្មែរជានិច្ចនិរន្តរ៏តទៅ។
នៅក្នុងកម្មវិធីនេះដែរថ្នាក់ដឹកនាំបានថ្វាយកន្រ្តក់ផ្កា ដល់ព្រះ
មហាក្សត្រ និង បានរាប់បាតប្រគេនព្រះសង្ឃចំនួន៩អង្គផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង