logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង នៅក្នុងស្រុកពោធិ៍រៀង
91
24-May-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ឯកឧត្ដម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៤,៦០០ម៉ែត្រ ចាប់ពីភូមិព្រែកតាសរ ដល់ភូមិព្រែកក្រូច ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។

បើតាមប្រសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវនេះ គឺជាសមិទ្ធផលដែលកើតចេញពីប្រទេសមានសុខសន្តិភាព និងជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការចង្អុលបង្ហាញដោយផ្ទាល់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីទុក្ខប្រើប្រាស់ជាប្រយោជន៍ទូទៅ និងបំពេញសេចក្តីត្រូវការនៅមូលដ្ឋានយូរអង្វែង ជាពិសេសប្រជាពលរដ្ឋស្រុកពោធិ៍រៀងតែម្តង។

ក្នុងឱកាសនេះ ឯកឧត្ដម អភិបាលខេត្តព្រៃវែង បានអបអរសាទរនូវសមិទ្ធផលផ្លូវបេតុងមួយខ្សែរថ្មីនេះ សម្រាប់បងប្អូនប្រជាពលរដ្ឋស្រុកពោធិ៍រៀង ក៏ដូចជាខេត្តព្រៃវែងទាំងមូល និងសូមថ្លែងអំណរគុណ សម្តេចក្រឡាហោម ស ខេង ដែលបានយកចិត្តទុក្ខដាក់ខ្ពស់អំពីសុខទុក្ខ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន នាពេលនេះ។

មុននឹងបញ្ចប់ ឯកឧត្តម  អភិបាលខេត្ត  សូមជូនពរដល់កងវិស្វកម្មក្នុងការសាងសង់ផ្លូវបេតុងមួយខ្សែរនេះ ឱ្យទទួលបាននូវភាពជោគជ័យ និងជូនពរដល់អ្នកពាក់ព័ន្ធ ជាមួយបងប្អូនប្រជាពលរដ្ឋក្នុងអង្គពិធីទាំងមូល ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕

ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ