នៅព្រឹកទី២៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បាន អញ្ជើញជាអធិបតីភាពក្នុងពិធីចាប់លេខដីឡូតិ៍ និងលំនៅឋានជូនគ្រួសារអ្នកទទួលផល ដែល បានស្ម័គ្រចិត្តយល់ព្រមទទួលយកដំណោះស្រាយ ទៅរស់នៅទីតាំងដីគម្រោង៦១ឡូតិ៍ ស្ថិតក្នុង ភូមិ ឡឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា ការចាប់លេខដីឡូតិ៍នេះ គឺជាការដោះស្រាយបញ្ហា និងទុក្ខ កង្វល់កន្លង ដែលប្រជាពលរដ្ឋជួបប្រទះ ដោយបានកែប្រែប្រជាពលរដ្ឋដែលពុំមានទីកន្លែង និងទីតាំង រស់នៅច្បាស់លាស់ គ្មានប្លង់ត្រឹមត្រូវ មកជាប្រជាពលរដ្ឋដែលមានទីតាំងរស់នៅច្បាស់លាស់ ។
ឯកឧត្តម បានបន្តទៀតថា ដោយសារប្រទេសកំពុងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដូចនេះមិនអាចបណ្ដាល ឲ្យមានសំណង់អាណាធិបតេយ្យ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ក្នុងក្រុងឡើយ បើនៅតែ បន្ត ឲ្យមានឲ្យមានសំណង់អាណាធិបតេយ្យបែបនេះកាន់តែយូរ នឹងបណ្ដាលឲ្យមានសំណល់រឹងកើនឡើង ធ្វើឲ្យកាន់តែពិបាកដោះស្រាយជូនគាត់ទៀត។ ឯកឧត្តមបានបន្តទៀតថា នឹងបន្តធ្វើការដោះស្រាយ បញ្ហានេះជាបន្តបន្ទាប់ទៀត ដើម្បីដោះស្រាយសំណង់មិនមានរបៀបរៀបរយក្នុងក្រុងបាត់ដំបង ដើម្បីខេត្តបាត់ដំបងជាខេត្តស្រស់បំព្រង និងក្លាយជាទីក្រុងវ័យឆ្លាតនាពេលអនាគត ៕
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង