logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យការស្ថាបនាស្ពាន និងលូប្រអប់ ដើម្បីឆ្លើយតបតម្រូវការប្រើប្រាស់ប្រជាពលរដ្ឋ ក្នុងស្រុកមង្គលបូរី
61
26-May-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាល ​នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យមើលស្ពានឈើលើកំណាត់ផ្លូវទីតាំងនៅក្រោយវិទ្យាល័យមង្គលបូរី ឃុំឬស្សីក្រោក និងលូឆ្លងអូរធំ ភូមិអូរធំ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំការស្ថាបនាជាស្ពាន និងលូប្រអប់បេតុង ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ និងរំដោះទឹកជំនន់ នារដូវវស្សា។

នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា ដើម្បីដោះស្រាយដល់ការលំបាករបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ស្ពានឈើបណ្តោះអាសន្ននេះ និងដើម្បីធានាដល់ការកក់ស្ទះជន់លិចភូមិឋាន ផ្លូវថ្នល់ ដូចឆ្នាំកន្លងមកនេះ ពេលមានទឹកជំនន់កើតមានឡើង។

ឯកឧត្តម ក៏បានជំរុញដល់មន្ត្រីពាក់ព័ន្ធ ត្រូវពន្លឿនការស្ថាបនា ដើម្បីបំពេញតម្រូវការប្រើប្រាស់ចំពោះមុខរបស់ប្រជាពលរដ្ឋ នារដូវវស្សាខាងមុខនេះ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តបន្ទាយមានជ័យ បានលើកគម្រោងស្ថាបនាជាលូប្រអប់ជ្រុង និងជាស្ពានបេតុងឆ្លងដ៍រឹងមាំ សម្រាប់ប្រជាពលរដ្ឋឆ្លងកាត់ ព្រមទាំងដឹកជញ្ជូនទំនិញផ្សេងៗជាដើមផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ