ឯកឧត្តម ងួន រតនៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ចែកប័ណ្ណសរសើរ និងប្រគល់រង្វាន់លើកទឹកចិត្ត ជូន ដល់សិស្សានុសិស្សដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៧-២០១៨
September 20, 2018 អ្នកទស្សនា :

ព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាលនៃ គណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ចែកប័ណ្ណសរសើរ និងប្រគល់រង្វាន់លើកទឹកចិត្ត ជូនដល់សិស្សានុសិស្សដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៧-២០១៨ នៅបរិវេណសាលាបញ្ញាសាស្ត្រ អន្តរជាតិសាខាខេត្តបាត់ដំបង ។ ពិធី នេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត មន្ទីរ អង្គភាព រដ្ឋបាលក្រុង លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ។ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាន៍ និងថ្លែងអំណរគុណដល់ លោកឧកញ៉ា វេង ស្រ៊ុន ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យបញ្ញាសាស្ត្រ និងលោកនាយសាលា បញ្ញាសា្រស្តសាខាខេត្តបាត់ដំបង ដែលបានរៀបចំឲ្យមាននៅកម្មវិធីផ្តល់ប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្សានុសិស្សដែលបានទទួលជ័យលាភីពីការប្រឡងមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ កន្លងទៅនេះ ។ និងបានកោតសរសើរដល់ លោកគ្រូ អ្នកគ្រូទាំអស់ ដែលបានចូលរួមក្នុងការបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់ ដល់សិស្សានុសិស្សកន្លងមក ។ សកម្មភាពទាំងនេះគឺជាការចូលរួមលើកស្ទួយគុណភាពលើវិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែរីកចម្រើន ទៅមុខបន្តទៀត ។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្ស ឲ្យខិតខំព្យាយាមរៀនសូត្រ ក្រេបយកចំណេះដឹង ដើម្បីយកចំណេះដឹងទាំងអស់នេះចូលរួមអភិវឌ្ឍន៍សង្គមជាតិយើងឲ្យកាន់តែមានការរីកចម្រើនទៅមុខបន្តទៀត ជាពិសេសត្រូវជៀសឲ្យឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន នឹងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានត្រឹមត្រូវ ព្រមទាំងត្រូវធ្វើខ្លូនជា កូនល្អ សិស្សល្អ និងប្រជាណលរដ្ឋល្អ សម្រាប់សង្គមជាតិយើង ។ ឯកឧត្តម ក៏បានបន្តទៀតថា រដ្ឋាភិបាលអាណត្តិទី៦ នេះគឺនៅតែបន្តការយកចិត្តទុកដាក់ការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យងាយស្រួល ។ ដោយឡែងនៅខេត្តបាត់ដំបង យើងមានអង្គភាពច្រកចេញចូលតែមួយ និងនៅតាមបណ្តាក្រុង ស្រុកមួយចំនួនទៀតក៏មានការិយាល័យច្រកចេញចូលតែមួយ ដែលងាយស្រួលឲ្យប្រជាពលរដ្ឋមកទទួលសេវានៅកន្លែងតែមួយ ។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការកំណែទម្រង់លើវិស័យអប់រំ និងមានមហិច្ឆតាក្នុងការផ្លាស់ប្ដូរពី ប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជា ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ហើយបន្តក្លាយជាប្រទេសអភិវឌ្ឍនៅ ឆ្នាំ ២០៥០។ កំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងនាពេលបច្ចុប្បន្ន និងពេលអនាគតរបស់កម្ពុជាដើម្បីសម្រេចបានមហិច្ឆតានេះ គឺ ពឹងផ្អែកទៅលើ សមត្ថភាពរបស់ប្រជាជនក្នុងការក្រេបយកចំណេះដឹងសមស្រប និងជំនាញពាក់ព័ន្ធដែលអាច ឆ្លុះបញ្ចាំង ពីមរតកវប្បធម៌ និង សីលធម៌ របស់ ប្រទេសជាតិ។ វិស័យអប់រំ មានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍជាតិ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ