ខេត្តស្វាយរៀងរៀបចំកិច្ចប្រជុំពិនិត្យ និងចាត់អាទិភាពគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលឡើងវិញ
September 21, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃសុក្រ ១២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅសាលប្រជុំ “អគារ ក” នៃសាលាខេត្តស្វាយរៀង លោក រស់ ផារិទ្ធ អភិបាលរង នៃគណៈអភិបាល ខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងចាត់អាទិភាពគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលឡើងវិញ សម្រាប់ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៩-២០២១ នៅខេត្តស្វាយរៀង។ នៅក្នុងកិច្ចប្រជុំនេះ មានការ អញ្ជើញចូលរួមពីនាយករដ្ឋបាលសាលាខេត្ត-ស្ដីទី ប្រធានមន្ទីរផែនការខេត្ត អនុប្រធានមន្ទីរ អភិបាលរងក្រុង ស្រុក និងសមាជិក សមាជិកាក្រុមការងារ កសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគខេត្ត ព្រមទាំងមន្ត្រី ជំនាញពាក់ព័ន្ធមួយចំនួន។ នៅក្នុងឱកាសនេះ លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា អនុលោមតាមច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធមួយចំនូន តម្រូវ ឲ្យក្រុមប្រឹក្សាប្រភេទនីមួយៗ ត្រូវមានកម្មវិធីវិយោគបីឆ្នាំរំកិល ហើយត្រូវធ្វើបច្ចុប្បន្នភាព ជារៀងរាល់ឆ្នាំ សម្រាប់ វិភាគស្ថានភាព ដោយផ្ដោតទៅលើការកំណត់បញ្ហា និងតម្រូវការជាអាទិភាព ដូចដែលក្រុមការងារបានរៀបចំចង ក្រង និងលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំនាពេលនេះ។ ជាមួយនេះ លោកអភិបាលរង ក៏បានលើកឡើង ពីគោលបំណងនៃការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តនេះឡើង គឺដើម្បីធ្វើអាទិភាវូបនីយកម្ម លើគម្រោង អាទិភាពទាំងឡាយ ក្នុងក្របខ័ណ្ឌ នៃផែនការអភិវឌ្ឍន៍ខេត្ត ឲ្យស្ថិតក្នុងកម្រិតមួយ ងាយស្រួលក្នុងការចាត់ចែង អនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ សុខមាលភាពប្រជាពលរដ្ឋក្នុងខេត្ត។

ជាចុងបញ្ចប់ លោកអភិបាលរងខេត្ត ក៏បានស្នើដល់មន្ទីរដែលពុំទាន់បានរៀបចំចាត់អទិភាពគម្រោងអនុវត្ត របស់ខ្លួន ត្រូវរៀបចំឲ្យបានឆាប់ និងផ្ញើជូនមកក្រុមការងារដើម្បីចងក្រង ព្រមទាំងត្រូវបន្តចូលរួមសហការក្នុងការ អនុវត្តការងារនៅជំហានបន្ទាប់ឲ្យបានល្អប្រសើរ ធ្វើយ៉ាងណារៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឲ្យបាន ទាន់ពេលវេលាតាមប្រតិទិនដែលបានកំណត់ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយឆ្លើយតបទៅនឹងតម្រូវការជាក់ ស្ដែងពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ