logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដឹកនាំមន្ត្រីជំនាញចុះជួសជុលផ្លូវជង្ហុកសម្បុកមាន់ លើ​ដងផ្លូវជាតិលេខ​៥៧ នៅតំបន់​ទីប្រជុំជនផ្សារព្រំ
38
24-May-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ប៉ៃលិន៖ ព្រលប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិន បាន​ដឹក​នាំមន្ត្រីជំនាញ និងក្រុមការងារចុះអ៊ុតផ្លូវសំបុកមាន់ និងជង្ហុកមួយ​ចំនួននៅតាមដងផ្លូវជាតិលខ៥៧ ត្រង់ចំណុចទីប្រជុំជនផ្សារព្រំ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីបញ្ចៀសគ្រោះ​ថ្នាក់ចរាចរ និងបង្ករភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ផ្លូវ ស្ពាន គឺជា​សរ​សៃ​ឈាម​នៃសេដ្ឋកិច្ចជាតិនិងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវ១ខ្សែនេះ គឺពិតជាបាន​បំពេញ​បាននូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាច​រណ៍​ក្នុងជីវភាពរ​ស់​នៅប្រចាំថ្ងៃជាក់ស្តែងរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយក​រដ្ឋ​មន្ត្រីគឺបានខិតខំប្រឹងប្រែងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាជាបន្តបន្ទាប់នៅទូទាំង​ប្រទេស ។

លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវ​សូម​ចូលរួម សហការជាមួយមន្ត្រីជំនាញ ក្នុងការថែទាំផ្លូវ ថែទាំប្រព័ន្ធលូរំដោះទឹកអមសងខាងផ្លូវ ដើម្បី​មាននិរន្តរភាពក្នុងការប្រើប្រាស់បានយូរអង្វែង ហើយសូមធ្វើការកោតសរសើរដល់មន្ទីរ សាធារណៈ​ការ​និងដឹកជញ្ជូនខេត្តដែលបានយកចិត្តទុកដាក់ថែទាំជួសជុលផ្លូវជាប្រចាំ ដើម្បីសម្រួលដល់ការធ្វើដំណើរ​របស់ប្រជាពលរដ្ឋ ក៍ដូចជាកែលំអរសោភ័ណ្ឌភាពផ្លូវក្នុងក្រុងអោយបានល្អប្រសើផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលខេត្តប៉ៃលិនដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្តបាន​យ​ក​​ចិត្ត​ទុក្ខដាក់ខ្ពស់ក្នុងការថែទាំ ជួសជុលផ្លូវថ្នល់ទូទាំងខេត្តជាប្រចាំ ដោយអោយមន្ត្រីជំនា​ញចុះ​ត្រួត​ពិ​និត្យ​ និងជួសជុលឡើង វិញ នូវចំណែកផ្លូវដែលខូច ផ្លូវមានជង្ហុកសំបុកមាន់ គូសសញ្ញាចរាចរណ៍ ដាក់​ស្លា​កចរាចរណ៍ បំ​ពាក់ភ្លើងសញ្ញាចរាចរណ៍ កាប់ព្រៃឈើអមសងខា​ងផ្លូវអោយមានភាពទូ​លាយមា​ន​សោភ័ណ្ឌ​ភាព ដើម្បីសំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ