ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យមើលការស្ថាបនាផ្លូវបេតុង ក្នុងក្រុងសិរីសោភ័ណ
May 25, 2022 អ្នកទស្សនា :

នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពផ្លូវកំពុងដំណើរការចាក់បេតុង និងពិនិត្យមើលស្ថានភាពផ្លូវប្រជាពលរដ្ឋស្នើសុំ ដើម្បីធ្វើបន្តនៅក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន។

នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា អាជ្ញាធរខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ បាននិងកំពុងប្រឹងប្រែងជំរុញការជួសជុលឡើងវិញ នូវផ្លូវរងការខូចខាត ដោយស្ថាបនាផ្លូវមកជាបេតុងខ្វែងខ្វាត ដោយប្រើប្រាស់ថវិកាខេត្ត ស្រុក ក្រុង ឃុំ-សង្កាត់ និងគម្រោងផ្លូវសំខាន់ៗរបស់ថ្នាក់ជាតិ ដើម្បីធ្វើឱ្យប្រសើរសំដៅធានាដល់ការរក្សាទឹកទុកប្រើប្រាស់ និងសម្រួលជាផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរដឹកជញ្ជូនទំនិញ និងកសិផលជាដើម។

ក្នុងឱកាសចុះពិនិត្យមើល ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញដល់ក្រុមហ៊ុនទទួលការសាងសង់ សូមបន្តពង្រឹងគុណភាពស្ថាបនា ដើម្បីធានាដល់ការប្រើប្រាស់ដ៏យូរអង្វែងទៅថ្ងៃមុខទៀត។

សូមជម្រាបជូនថា បន្ទាប់ពីចុះពិនិត្យមើលផ្លូវរួចមក ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបន្តចុះជួបសំណេះសំណាល សួរសុខទុក្ខអាជីវករលក់ដូរ នៅក្នុងផ្សារមង្គលបូរី ក្នុងឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ