logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយ មន្រ្តីជំនាញសុខាភិបាល និងអភិបាលក្រុង ស្រុក ដើម្បីជំរុញដល់ប្រជាពលរដ្ឋឱ្យមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩
71
02-July-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

តាកែវ៖ នៅសាលប្រជុំសាលាខេត្តតាកែវ នាថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយ មន្រ្តីជំនាញសុខាភិបាល និងអភិបាលក្រុង ស្រុក ប្រធានOD ក្រុង ស្រុក ដើម្បីធ្វើការជំរុញដល់ប្រជាពលរដ្ឋឱ្យមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នូវដូសទី៣ ដូសទី៤ និងដូសទី៥ ឱ្យបានគ្រប់ៗគ្នា។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការជំរុញបន្ថែមទៀត ដល់ថ្នាក់ដឹកនាំផ្នែកសុខាភិបាលទាំងអស់ ពិសេសលោកអភិបាលក្រុង ស្រុក ទាំង១០ ត្រូវតែបន្តផ្សព្វផ្សាយ ធ្វើយ៉ាងការជំរុញដល់ប្រជាពលរដ្ឋឱ្យមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ដូសទី៤ និងដូសទី៥ ឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមទប់ស្កាត់ និងការពារឱ្យបានគ្រប់ៗគ្នា ដោយបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ និងតាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខាភិបាល ដែលបានណែនាំ ដើម្បីសហគមន៍គ្មានការឆ្លងរីករាលនៃជំងឺកូវីដ-១៩៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ