logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចកា​រ​នានាពាក់ព័ន្ធនឹង​ដំណើរការរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អណត្តិទី៥
152
02-July-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅរសៀលថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបា​ល​ខេត្ត​បាត់​ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចការនានាពាក់ព័ន្ធនឹងដំណើរ​ការរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ដែលកិច្ចប្រជុំនេះរៀបចំឡើងនៅសាលាខេត្តបាត់ដំបង ។

ដោយយោងតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ស្ដីពីការរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បី​ប្រកា​ស​សុពលភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ មេឃុំ ចៅ​សង្កាត់ ជំទប់ ចៅសង្កាត់រង និងការចាប់ផ្ដើមបំពេញការងារបន្ទាប់ពីការប្រជុំលើកដំបូង ដោយ​អនុ​លោម​មាត្រា១៩នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានធ្វើ​កា​រ​ណែនាំ​ដល់មេឃុំ ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាទាំងអស់ ត្រូវតែខិតខំប្រឹងប្រែង​បម្រើប្រជាពលរដ្ឋ​គ្រប់កាលៈទេសៈដើម្បីបំពេញតម្រូវការ បំពេញការពេញចិត្តជូនប្រជាពលរដ្ឋ ហើយត្រូវចេះរាយ​ការណ៍​ដល់អភិបាលស្រុក ដើម្បីរាយការណ៍អំពីបញ្ហារបស់ខ្លួនដែលកំពុងជួបប្រទះ​នៅក្នុងភូមិសាស្រ្ដភូមិ​ឃុំ​របស់ខ្លួន ដូចជារាយការណ៍ អំពីសកម្មភាពភាពមិនប្រក្រតីចំពោះបុគ្គលណាមួយ ដែលកំពុងប្រព្រឹទ្ធ​ផ្ទុយ​ពីច្បាប់ ដោយមិនអាចទុកឱ្យបុគ្គលមួយចំនួនបង្កជាបញ្ហាផ្សេងៗនៅទីនោះបានទេ ធ្វើឱ្យប្រជា​ពលរដ្ឋមិនពេញចិត្តចំពោះទង្វើទាំងនោះ ហើយបើមេឃុំ ចៅសង្កាត់មានតម្រូវការអី ត្រូវចេះរាយការណ៍​មករដ្ឋបាលស្រុក ដោយមានអភិបាលស្រុក ពិនិត្យមើលលទ្ធភាពដើម្បីជួយជ្រោមជ្រែ​ងតាម​តម្រូវ​ការ​របស់​មេឃុំ ចៅសង្កាត់ដែលគាត់កំពុងជួបប្រទះ ដើម្បីផ្ដល់ជូនដំណោះស្រាយជូនមេឃុំ ចៅសង្កាត់​ដែលខិតខំបម្រើប្រជាពលរដ្ឋ ។

ឯកឧត្តម បានធ្វើការណែនាំដល់អាជ្ញាធរភូមិឃុំ ស្រុក ត្រូវបន្តធ្វើការណែនាំ និងពន្យល់ដល់ប្រជា​ពលរដ្ឋ​​ដើម្បីឱ្យប្រជាពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុស ដូសទី៣ ដល់ដូសទី៥ ដើម្បី​ឱ្យប្រជាពលរដ្ឋបានយល់អំពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញមួយនេះ បន្ទាប់​ពីទទួលចាក់វ៉ាក់សាំងបានរយៈពេល៤ខែបន្ទាប់ ព្រោះថាអង់ទីក័រកូវីដ-១៩នឹងចុះខ្សោយបន្ទាប់ពីចា​ក់បាន៤ខែ ដូចនេះត្រូវការចាក់ជំរុញបន្ថែមទៀត ដើម្បីដាស់អង់ទីក័រកូវីដ-១៩ដែលមាននៅក្នុងខ្លួន ឱ្យងើបមក​វិ​ញដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជាសហគមន៍នូវជំងឺកូវីដ-១៩ ដោយមិន​ត្រូវ​ធ្វើការភ្លេចខ្លួនឡើយ ហើយក្នុងនោះសូមកុំឱ្យមានការព្រួយបារម្ភថាវ៉ាក់សាំងកូវីដ-១៩អស់ពីស្ដុក ព្រោះរាជរដ្ឋាភិបាលបានធ្វើការកម្មង់ទិញជាបន្តបន្ទាប់ ដើម្បីចាក់ដោយឥតគិតថ្លៃជូន​ប្រជាពលរដ្ឋ​មិន​ថាដូសទីប៉ុន្មានឡើយ ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ