ឯកឧត្តម គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ អញ្ជើញជាអធិបតីពិធីប្រគល់-ទទួលឧបករណ៍លាង​សម្អាត​ដៃ ប្រើដោយឈ្នាន់ជាន់ជើង​ជូនដល់សាលារៀន​គោលដៅ​ក្នុង​ខេត្តព្រះសីហនុ
June 23, 2022 អ្នកទស្សនា :

ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល​ខេត្ត​ព្រះសីហនុ អញ្ជើញជាអធិបតីពិធីប្រគល់-ទទួលឧបករណ៍លាងសម្អាតដៃ ប្រើដោយឈ្នាន់ជាន់ជើង​ជូនដល់សាលារៀនគោលដៅក្នុងខេត្តព្រះសីហនុ ដែលឧបត្ថម្ភដោយអង្គការភ្លែនអន្តរជាតិកម្ពុជា និង​មូលនិធិសប្បុរសធម៌ព្រីនស៍ នៅសាលាបឋមសិក្សា ហ៊ុន សែន ក្រុងព្រះសីហនុ។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តព្រះសីហនុបានរាយការណ៍ថា អង្គការ​ភ្លែន​អន្តរជាតិកម្ពុជា បានសហការជាមួយមូលនិធិសប្បុរសធម៌ព្រីនស៍ ឧបត្ថម្ភឧបករណ៍លាងសម្អាត​ដៃប្រើដោយឈ្នាន់ជាន់ជើងជូនសាលារៀនទូទាំងខេត្ត ចំនួន ១៩៨គ្រឿង និងសាប៊ូទឹកចំនួន២៨៤ដប ជូនដល់សាលារៀនក្នុងក្រុងស្រុកទាំង៥ នៃខេត្តព្រះសីហនុ ដោយធ្វើការបែងចែកដូចខាងក្រោម៖

-ក្រុងព្រះសីហនុ ចំនួន៣៦គ្រឿង សាប៊ូទឹក ចំនួន ៧២ដប

-ស្រុកព្រៃនប់ ចំនួន៩២គ្រឿង និងសាប៊ូទឹក ចំនួន៩២ដប

-ស្រុកកំពង់សីលា ចំនួន៤០គ្រឿង និងសាប៊ូទឹក ចំនួន ៨០ដប

ស្រុកស្ទឹងហាវ ចំនួន២០គ្រឿង និងសាប៊ូទឹក ចំនួន២០ដប

-ក្រុងកោះរ៉ុង ចំនួន១០គ្រឿង និងសាប៊ូទឹក ចំនួន ២០ដប។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថាក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអរគុណដល់អង្គការភ្លែនអន្តរជាតិ​កម្ពុជា និងមូលនិធិសប្បុរសធម៌ព្រីនស៍បានផ្តល់ឧបករណ៍លាងសម្អាតដៃដោយឈ្នាន់ជាន់ជើង សម្រាប់​​​សិស្សានុសិស្សនៅទូទាំងខេត្តព្រះសីហនុបានប្រើប្រាស់។ ជាមួយគ្នានេះ ឯកឧត្តមអភិបាល​ខេត្ត ក៏បានណែនាំដល់មន្ទីរ អប់រំ យុវជន និងកីឡាខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ត្រូវយល់ដឹងពីគុណតម្លៃ​នៃសម្ភារៈ ឧបករណ៍ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនានា ក៏ដូចជាការចូលរួមថែទាំសុខភាពគ្រូ និងសិស្សរបស់យើង។ កម្ពុជាឆ្លងកាត់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ក្នុងនោះជំងឺផ្តាសាយក៏មានកា​រ​ថម​ថយ ធ្វើឱ្យសុខភាពគ្រូ និងសិស្សកាន់តែរឹងមាំ។

ដើម្បីលើកកម្ពស់សុខភាពសាធារណៈសូមប្រើប្រាស់​ឧបករណ៍ និងសម្ភារៈទាំងនេះឱ្យត្រឹមត្រូវ ដើម្បី​ឆ្លើយតបនឹងការខិតខំប្រឹងប្រែងរបស់យើង។ យើងត្រូវរួមគ្នាម្ចាស់ការថែរក្សាសម្ភារៈ និងឧបក​​រណ៍​ដែល​ជាគុណប្រយោជន៍ នៃការថែទាំអនាម័យគ្រូ និងសិស្សរបស់យើងនៅតាមសាលានីមួយៗនៅទូ​ទាំង​ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានថ្លែងការកោតសរសើរមូលនិធិសប្បុរសធម៌ព្រីនស៍ ដែល​បាន​ចូលរួមចំណែកជាមួយរដ្ឋបាលខេត្តព្រះសីហនុតាមរយៈការផ្ដល់ជាសម្ភារៈនិងថវិកា ក្នុងការ​ប្រយុទ្ធ​ប្រឆាំងជំងឺកូវីដ-១៩ កាលពីដើមឆ្នាំ២០២១កន្លងមក ។ ទន្ទឹមនឹងនោះ មូលនិធិសប្បុរសធម៌ព្រីនស៍ ក៏​បានចូលរួមជួយកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត និងជញ្ជាំងបេតុងអូរប្រឡាយដើម្បីរួមចំណែកកែល​ម្អ​​សោ​ភ័ណភាពក្រុងព្រះសីហនុ ឱ្យកាន់តែមានសណ្ដាប់ធ្នាប់ល្អ និងបញ្ចៀសការជន់លិចដោយជំនន់​ទឹក​ភ្លៀងផងដែរ។ ជាមួយគ្នានេះមូលនិធិសប្បុរសធម៌ព្រីនស៍ ក៏បានសន្យាជួយដល់វិស័យអប់រំក្នុងខេត្ត​ព្រះ​សីហនុ ក៏ដូចជាក្របខណ្ឌទូទាំងប្រទេសផងដែរ ដូច្នេះសូមឱ្យមូលនិធិសប្បុរសធម៌​ព្រីនស៍បន្តចែក​រំ​លែ​ក និងគាំទ្រដល់វិស័យអប់រំក្នុងខេត្តព្រះសីហនុបន្តទៀត៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ